trollkhmer news

Messi សរសើរគ្រាប់បាល់របស់ Ronaldo ថា គ្រាប់បាល់វេទមន្ត ក្រោយ CR7 ជួយឲ្យ Juventus ឈ្នះ At. Madrid

ថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១៤:០៧

 Messi សរសើរគ្រាប់បាល់របស់ Ronaldo ថា គ្រាប់បាល់វេទមន្ត ក្រោយ CR7 ជួយឲ្យ Juventus ឈ្នះ At. Madrid

បរទេស៖ 
កីឡាករឆ្នើម Lionel Messi របស់ Barcelona បានសរសើរគ្រាប់បាល់របស់ Ronaldo ថា គ្រាប់បាល់វេទមន្ត ក្រោយពីតារាស៊ុតរបស់ Juventus រកបាន ៣គ្រាប់ទល់នឹង At. Madrid ។



Messi ក៏កំពុងស្ថិតក្នុងទម្រង់លេងដ៏អស្ចារ្យ និងគួរឲ្យចាប់អារម្មណ៍ផងដែរ បន្ទាប់ពីស៊ុតបាន ២គ្រាប់ និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបាន ២គ្រាប់ទល់នឹង Lyon កាលពីយប់មិញនេះ។ ទោះបីជាបែបណាក្តី Messi បាននិយាយថា គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅលើការលេងរបស់ Ronaldo ក្នុងជំនួបទល់នឹង Atletico Madrid ដែលជួយឲ្យក្រុមសេះបង្កង់ឈានទៅវគ្គ ៨ក្រុមចុងក្រោយ UCL។



ក្នុងបទសម្ភាសន៍មួយ Messi បាននិយាយទៅកាន់សារព័ត៌មាន Movistar ថា៖ “កាលពីថ្ងៃអង្គារកន្លងទៅ Cristiano និង Juventus បានធ្វើឲ្យខ្ញុំចាប់អារម្មណ៍ខ្លាំងមែនទែន។ ដំបូងខ្ញុំគិតថា Atletico នឹងជាក្រុមដ៏រឹងមាំជាង ប៉ុន្តែផ្ទុយទៅវិញ Ronaldo មានយប់ដ៏អស្ចារ្យមួយនៅ Juventus ជាមួយគ្រាប់បាល់វេទមន្តទាំង ៣គ្រាប់របស់គេ”៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball