trollkhmer news

ស្មានតែទំនាស់ដីធ្លី! ការពិត ប៉ូលីសដេញចាប់អ្នកជល់មាន់នៅខេត្តតាកែវរត់បាតជើងសព្រាត

ថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១២:៥១

ស្មានតែទំនាស់ដីធ្លី! ការពិត ប៉ូលីសដេញចាប់អ្នកជល់មាន់នៅខេត្តតាកែវរត់បាតជើងសព្រាត

ទោះបីល្បែងជល់មាន់ ត្រូវបានចាត់ទុកថា ជាល្បែងខុសច្បាប់ នៅកម្ពុជា និងត្រូវបានសមត្ថកិច្ចបង្រ្កាបជាច្រើនលើក ច្រើនសាររួចមកហើយក្ដី ក៏នៅតែត្រូវបានប្រជាពលរដ្ឋនាំគ្នាលេងភ្នាល់ ដែលភាគច្រើនគេឃើញនៅតាមបណ្ដាខេត្ត។

ជាក់ស្ដែងថ្មីៗ នេះ គណនីហ្វេសប៊ុកមួយឈ្មោះ Phat Saony បានបង្ហោះរូបមួយដោយភ្ជាប់ជាមួយសំណេរថា៖ «មិនមែនទំនាស់ដីធ្លីអីទេ គឺប៉ូលិសដេញចាប់អ្នកជល់មាន់នៅស្រុកខ្ញុំ។ រកមើលអត់ឃើញអាសីហាពួកម៉ាកខ្ញុំសោះ» តាមរយៈ រូបភាព ករណីបង្ក្រាបកន្លែងជល់មាន់មួយនេះ ពីសំណាក់សមត្ថកិច្ច បានធ្វើឲ្យអ្នកញៀនល្បែងនេះនាំគ្នារត់ឡើងបាតជើងសព្រាត ដោយមើលតែមួយភ្លែតស្មានតែមានការប៉ះទង្គិចគ្នាទាក់ទងនឹងរឿងទំនាស់ដីធ្លី។ សង្វៀនជល់មាន់នេះ ស្ថិតនៅក្នុងភូមិទង្កែ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ៕




ប្រែសំរួលដោយ : TK