trollkhmer news

រុស្ស៊ីដណ្តើមបានមេដាយមាសនៃការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់ អន្តរជាតិស្រាបៀរអាន់ឆ័រលើកទី ២ ប្រចាំខេត្តកំពង់ស្ពឺ

ថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១១:៣៩

រុស្ស៊ីដណ្តើមបានមេដាយមាសនៃការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់ អន្តរជាតិស្រាបៀរអាន់ឆ័រលើកទី ២ ប្រចាំខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ ក្រុមបាល់ទះឆ្នេរខ្សាច់បុរសមកពីប្រទេសរុស្ស៊ី គ្រងតំណែងម្ចាស់ជើងឯកនៃការប្រកួតបាល់ទះឆ្នេរខ្សាច់ ផ្នែកបុរសប្រចាំមណ្ឌលកំពង់ស្ពឺ ក្នុងក្របខណ្ឌការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិ ស្រាបៀរអាន់ឆ័រ លើកទី២ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ នៅបរិវេណដីឡូរ៍ឧកញ៉ា ឈួន គឹមសាន។



ក្នុងឱកាសប្រគល់រង្វាន់ជូនក្រុមជយលាភី និងបំពាក់មេដាយដោយមានការអញ្ជើញចូលរួមពីលោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺលោក Chris Liu នាយកផ្នែកបច្ចេកទេសនៃសហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB) លោក Fahmi Rajendraនាយកផ្នែកទីផ្សារនៃក្រុមហ៊ុនស្រាបៀរអាន់ឆ័រ និងអ្នកនាង Justina Vincentនាយកម៉ាកសញ្ញាស្រាបៀរអាន់ឆ័រ។ 



ក្រុមបាល់ទះឆ្នេរខ្សាច់បុរសរុស្ស៊ី ទទួលបានមេដាយមាសការប្រកួតបាល់ទះឆ្នេរខ្សាច់ ផ្នែកបុរសប្រចាំមណ្ឌលកំពង់ស្ពឺ បន្ទាប់ពីយកឈ្នះក្រុមបាល់ទះឆ្នេរខ្សាច់បុរសអាហ្រ្វិកខាងត្បូងក្នុងលទ្ធផល ២សិតទល់ ០ នៅវគ្គផ្តាច់ព្រ័ត្រ ដូច្នេះក្រុមបាល់ទះឆ្នេរខ្សាច់បុរសអាហ្រ្វិកខាងត្បូង បានត្រឹមជើងឯករងចំណែកម្ចាស់មេដាយសំរិទ្ធបានទៅលើក្រុមបាល់ទះឆ្នេរខ្សាច់បុរសដាណាម៉ាក។ ក្រុមទទួលជយលាភីទាំង៣នឹងមានសិទ្ធិលេងសម្រាប់វគ្គផ្តាច់ព្រ័ត្រក្នុងក្របខណ្ឌ FIVB World Tour ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ២០២០ ប្រទេសជប៉ុនដើម្បីឈានរកទៅជើងឯកពិភពលោក។



កម្មវិធីប្រកួតនេះនឹងបន្តធ្វើឡើងនៅខេត្តពីរទៀតគឺ៖ខេត្តសៀមរាប នៅថ្ងៃទី ២១ ដល់ថ្ងៃទី២៤ ខែមីនា និងខេត្តកំពង់ចាម នៅថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា។ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះ សូមចូលមើលទំព័រហេ្វសបុករបស់ស្រាបៀរអាន់ឆ័រ៖https://www.facebook.com/AnchorBeerKH/

ពិសាដោយការទទួលខុសត្រូវ!





ប្រែសំរួលដោយ : TK