trollkhmer news

ម៉ាឡេស៊ី បង្ខំចិត្តបិទសាលារៀន ១១១កន្លែង ដោយសារតែការបំពុលកាន់តែធ្ងន់ធ្ងរ

ថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១១:២៦

ម៉ាឡេស៊ី បង្ខំចិត្តបិទសាលារៀន ១១១កន្លែង ដោយសារតែការបំពុលកាន់តែធ្ងន់ធ្ងរ

ម៉ាឡេស៊ី៖ រដ្ឋមន្ត្រីអប់រំរបស់ប្រទេសម៉ាឡេស៊ីបានឱ្យដឹងកាលពីថ្ងៃពុធថា ម៉ាឡេស៊ីបានបិទទ្វារសាលារៀនជាច្រើនកន្លែង បន្ទាប់ពីមានការលេចធ្លាយសារធាតុគីមី កាលពីសប្ដាហ៍មុន ដែលធ្វើឱ្យប៉ះពាល់សុខភាពរបស់កុមារជាង ២០០នាក់ គ្រូ និងជនរគ្រោះមួយចំនួនទៀត។

ចំនួនសាលារៀនដែលត្រូវបិទទ្វារ បានកើនដល់ ១១១នាក់ គិតត្រឹមថ្ងៃពុធនេះ។ អាជ្ញាធរជឿថា ការបំពុលនេះ បណ្តាលមកពីកាកសំណល់ជាតិពុល ដែលត្រូវបានចាក់ចូលទៅក្នុងទន្លេមួយក្បែរសាលារៀននៅរដ្ឋ Johor ភាគខាងត្បូង។



រដ្ឋមន្ត្រីអប់រំ លោក Maszlee Malik បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន និងការប្រឹក្សាយោបល់ពីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋ ក្រសួងអប់រំបានសម្រេចបិទសាលារៀនចំនួន ១១១ នៅក្នុងតំបន់ Pasir Gudang ភ្លាមៗ"

ចំនួនជនរងគ្រោះដែលត្រូវព្យាបាលបានកើនឡើងដល់ ២០៧ ធៀបទៅនឹងការរាយការណ៍កាលពីសប្តាហ៍មុន ដែលមានតែ ៣៥នាក់។ គិតត្រឹមថ្ងៃច័ន្ទមានមនុស្ស  ៤៤នាក់ កំពុងនៅមន្ទីរពេទ្យដែល ៦នាក់កំពុងស្ថិតក្នុងការថែទាំ។ ៣៣នាក់ ក្នុងចំណោមនោះ គឺកូនសិស្សតូចៗ៕


ប្រែសំរួលដោយ : TK

ប្រភព​ : reuters