trollkhmer news

គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសមិនសប្បាយចិត្តដែលក្លិបអង់គ្លេស ៤ក្រុមឡើងទៅ ១/៤ Champions League

ថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១១:១៧

គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសមិនសប្បាយចិត្តដែលក្លិបអង់គ្លេស ៤ក្រុមឡើងទៅ ១/៤ Champions League

អង់គ្លេស៖ គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស លោក Gareth Southgate មានការព្រួយបារម្ភថា ពេលវេលានៃការប្រកួតក្របខ័ណ្ឌ Champions League អាចនឹងធ្វើឱ្យប៉ះពាល់ឱកាសរបស់ក្រុមតោកំណាចក្នុងការឈ្នះពានរង្វាន់លើកដំបូងក្នុងរយៈពេល ៥៣ឆ្នាំ។



ក្រុមជម្រើសជាតិអង់គ្លេសនឹងត្រូវជួបជាមួយហូឡង់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន Nations League នៅថ្ងៃទី៦ ខែមិថុនាក្នុងប្រទេសព័រទុយហ្គាល់ គឺ៥ថ្ងៃបន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ហើយការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី៩ ខែមិថុនា ប៉ុន្តែក្រុមរបស់លោក Southgate នឹងត្រូវត្រៀមសម្រាប់ការប្រកួត ដោយមិនមានកីឡាករមួយចំនួនដោយសារតែជាប់លេង Champions League ។

នេះជាលើកទី១ ហើយក្នុងមួយទសវត្សរ៍មកហើយដែលក្រុមមកពីអង់គ្លេស ៤ក្រុមបានកក់កន្លែងរបស់ខ្លួននៅវគ្គ ៨ក្រុមចុងក្រោយ។ ហើយកីឡាករចំនួន ១៣នាក់មកពីក្រុមទាំងនោះមានឈ្មោះនៅក្នុងបញ្ជី ២៥នាក់របស់លោក Southgate សម្រាប់ការប្រកួតវគ្គជម្រុះចំនួន ២លើកក្នុងពាន Euro 2020 ក្នុងខែមីនា។



ប្រសិនបើក្លិបទាំងនោះនឹងត្រូវឡើងទៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កីឡាករមួយចំនួននឹងអវត្តមានពេលហ្វឹកហាត់នៅប្រទេសអង់គ្លេសនៅចុងខែឧសភា ហើយគ្រូបង្វឹកSouthgate បានបង្ហាញពីការមិនសប្បាយចិត្តថា ឱកាសរបស់ក្រុមតោកំណាចបីលើកពានអន្តរជាតិជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៦៦ អាចរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ៕


ប្រែសំរួលដោយ : TK

ប្រភព​ : BBC