trollkhmer news

អាមេរិក សម្រេចព្យួរការហោះហើរយន្តហោះម៉ាក 737 MAX តាមអ៊ឺរ៉ុប ចិន និងប្រទេសមួយចំនួនទៀត

ថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១០:៥៤

អាមេរិក សម្រេចព្យួរការហោះហើរយន្តហោះម៉ាក 737 MAX តាមអ៊ឺរ៉ុប ចិន និងប្រទេសមួយចំនួនទៀត

អាមេរិក៖ សហរដ្ឋអាមេរិក មិនឱ្យហោះហើរយន្តហោះម៉ាក 737 MAX របស់ក្រុមហ៊ុន Boeing កាលពីថ្ងៃពុធ ដោយសារមានការព្រួយបារម្ភអំពីសុវត្ថិភាព បន្ទាប់ពីការធ្លាក់យន្ដហោះក្រុមហ៊ុនអាកាសចរណ៍អេត្យូពី ដែលបានសម្លាប់មនុស្ស ១៥៧នាក់ ដែលធ្វើឱ្យក្រុមហ៊ុនផលិតយន្តហោះធំបំផុតរបស់ពិភពលោកមួយនេះ ប្រឈមនឹងវិបត្តិដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនឆ្នាំ។



រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បានដកស្រង់ទិន្នន័យផ្កាយរណប និងភស្តុតាងពីកន្លែងកើតហេតុកាលពីថ្ងៃអាទិត្យនៅក្បែរក្រុង Addis Ababa ដើម្បីធ្វើការ សម្រេចចិត្តរបស់ខ្លួនក្នុងការចូលរួមជាមួយអ៊ឺរ៉ុប ចិន និងប្រទេសដទៃទៀត ក្នុងការព្យួរការហោះហើរយន្តហោះម៉ាក 737 MAX។



គួរបញ្ជាក់ថា ការធ្លាក់យន្តហោះនេះ គឺជាគ្រោះមហន្តរាយទីពីរដែលពាក់ព័ន្ធនឹងយន្តហោះដឹកអ្នកដំណើរទំនើបម៉ាក 737 MAX ដែលលក់ដាច់បំផុតនៅលើពិភពលោកក្នុងរយៈពេលមិនដល់ ៥ខែផង៕


ប្រែសំរួលដោយ : TK

ប្រភព​ : reuters