trollkhmer news

Klopp៖ Liverpool ត្រឡប់ទៅរកទម្រង់លេងកម្រិតកំពូលនៃបាល់ទាត់អឺរ៉ុបវិញហើយ

ថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១០:៤២

Klopp៖ Liverpool ត្រឡប់ទៅរកទម្រង់លេងកម្រិតកំពូលនៃបាល់ទាត់អឺរ៉ុបវិញហើយ
 
អង់គ្លេស៖ យោងតាមលោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្លិប Liverpool បានឱ្យដឹងថា ពួកគេត្រឡប់ទៅរកទម្រង់លេងកម្រិតកំពូលនៃបាល់ទាត់អឺរ៉ុបវិញហើយ។



ក្រុមជើងឯករង Champions League កាលពីឆ្នាំមុន បានទម្លាក់ក្រុមខ្លាំងអាល្លឺម៉ង់ Bayern Munich ក្នុងវគ្គ ១៦ក្រុមចុងក្រោយ។ អ្នកចាត់ការរបស់ក្រុមហង្សក្រហមគិតថា ក្រុមរបស់លោកបានវិលត្រលប់មករកទម្រង់លេងល្អឡើងវិញដូចរដូវកាលមុន។



អ្នកចាត់ការអាល្លឺម៉ង់បាននិយាយថា៖ «តង់ទី២ ក្រុមយើងពិតជាលេងបានល្អណាស់ យើងបានវាយបកភ្លាមៗទៅលើគូប្រកួត។ ក្រុមហង្សក្រហមនឹងស្វាគមន៍គ្រប់គូប្រកួត ដែលចាប់ឆ្នោកប៉ះ ព្រោះក្រុមមួយនេះ មានកីឡាករល្អៗ ជាពិសេសគឺខ្សែប្រយុទ្ធទាំង៣បី ពួកគេពិតជាអស្ចារ្យណាស់ក្នុងការជួយក្រុម។»  



ការទទួលជ័យជម្នះរបស់ហង្សក្រហម Liverpool មានន័យថា ឥឡូវនេះមាន ៤ក្រុមនៅក្របខ័ណ្ឌ Premier League ក្នុងវគ្គ៨ ក្រុមចុងក្រោយ បន្ទាប់ពី Tottenham ក្រុម Manchester United និង Manchester City ហើយនៅក្នុងវគ្គនេះក្រុមមកពីលីហ្គដូចគ្នាក៍អាចប៉ះគ្នាបានផងដែរ៕


ប្រែសំរួលដោយ : TK

ប្រភព​ : BBC