trollkhmer news

Liverpool ទម្លាក់ Bayern ក្លាយជាក្រុមអង់គ្លេសទី៤ ឡើងទៅវគ្គ៨ក្រុមចុងក្រោយ ខណៈ Barcelona ឈ្នះ Lyon ៥-១

ថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ០៩:៥៣

Liverpool ទម្លាក់ Bayern ក្លាយជាក្រុមអង់គ្លេសទី៤ ឡើងទៅវគ្គ៨ក្រុមចុងក្រោយ ខណៈ Barcelona ឈ្នះ Lyon ៥-១
 
បរទេស៖ Liverpool ទម្លាក់ក្រុមសល់ពីអាល្លឺម៉ង់តែមួយគត់ Bayern ក្លាយជាក្រុមអង់គ្លេសទី៤ ឡើងទៅវគ្គ៨ក្រុមចុងក្រោយ ខណៈ Barcelona ឈ្នះ Lyon ៥-១ នៅកីឡដ្ឋាន Nou Camp។



ក្រុមភ្ញៀវហង្សក្រហមទីបំផុតអាចឡើងទៅវគ្គ៨ក្រុមចុងក្រោយ UEFA Champions League បន្ទាប់ពីយកឈ្នះ Bayern Munich ដល់ក្នុងផ្ទះ ដោយលទ្ធផល ៣ទល់នឹង១។ Sadio Mane បានក្លាយជាវីរបុរសក្រោយស៊ុតបញ្ចូលទី២គ្រាប់ និង Van Dijk ១គ្រាប់ជួយឲ្យ Liverpool ទម្លាក់ Bayern សឹងមិនគួរឲ្យជឿ។

គ្រាប់បាល់ ២គ្រាប់របស់ Lionel Messi រួមជាមួយ Coutinho, Pique និង Dembele ម្នាក់មួយគ្រាប់ បានជួយនាំឱ្យ Barcelona ឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយម្តងទៀត ក្នុងរយៈពេល ១២ឆ្នាំជាប់ៗគ្នា។


គួរបញ្ជាក់ថា Barcelona គឺជាក្រុមដែលមកពីអេស្ប៉ាញតែមួយគត់ ដែលបានឈានមកដល់វគ្គ ៨ក្រុមចុងក្រោយនេះ ខណៈដែល At. Madrid និង Real Madrid សុទ្ធតែត្រូវធ្លាក់ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ។ ហើយ

ទស្សនាវីដេអូខាងក្រោម៖