trollkhmer news

ក្លាយជាអ្នកម្ដាយកូន ២ហើយ! សម្រស់របស់ Jeon Ji Hyun នៅតែអាចទាក់ចិត្ត អ្នកគាំទ្រឲ្យឈ្លក់វង្វេងដដែរ

ថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ០៩:៤០

ក្លាយជាអ្នកម្ដាយកូន ២ហើយ! សម្រស់របស់ Jeon Ji Hyun នៅតែអាចទាក់ចិត្ត អ្នកគាំទ្រឲ្យឈ្លក់វង្វេងដដែរ

កូរ៉េខាងត្បូង៖ ការបង្ហាញខ្លួនរបស់តារាសម្ដែងស្រីដ៏ល្បីល្បាញ Jeon Ji Hyun ចូលរួមក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មមួយ កាលពីរសៀលថ្ងៃទី ១៣ ខែមិនា ម្សិលមិញនេះ រូបភាពជាច្រើនសន្លឹករបស់នាង បានក្លាយជាប្រធានបទផ្ដោតសំខាន់ ទាក់ទាញប្រជាប្រិយយ៉ាងខ្លាំង នៅលើប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកូរ៉េ។



Jeon Ji Hyun តារាស្រីរូបនេះ នាងបានបង្ហាញខ្លួន ក្នុងឈុតសម្លៀកបំពាក់យ៉ាងស្រស់ឆើតឆាយបែបអភិជនថ្លៃថ្នូរ ជាមួយនឹងរូបសម្រស់ស្រស់ស្អាតវ័យក្មេង រួមទាំងស្នាមញញឹមដ៏ទាក់ទាញ នៅចំពោះមុខក្រុមអ្នកសារព័ត៌មាន និងបណ្ដាលក្រុមអ្នកគាំទ្រជាច្រើន។ 



ទោះជាបច្ចុប្បន្ន តារាស្រីវ័យ ៣៨ឆ្នាំរូបនេះ ត្រូវបានគេដឹងថា នាងជាអ្នកម្ដាយ កូន២ ក៏ដោយ ប៉ុន្តែចំណុចដែលធ្វើអោយគ្រប់គ្នា ដាក់ការចាប់អារម្មណ៍ខ្លាំងទៀតនោះ គឺ Jeon Ji Hyun មើលទៅនាង នៅតែមានភាពស្រស់ស្អាតដដែល មិនប្រែសម្រស់ទៅណាឡើយ សក្ដិសមនឹងរហ័សនាម តារាស្រីកំពូលសម្រស់របស់កូរ៉េ ពិតមែន។





ប្រែសំរួលដោយ : TK