trollkhmer news

វគ្គចុងក្រោយនៃការប្រកួតផ្តាច់ព្រ័ត្របាល់ទះឆ្នេរខ្សាច់ ផ្នែកបុរសរបស់ស្រាបៀអាន់ឆ័រ ប្រចាំខេត្តកំពង់ស្ពឺ

ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១៦:៣៦

វគ្គចុងក្រោយនៃការប្រកួតផ្តាច់ព្រ័ត្របាល់ទះឆ្នេរខ្សាច់ ផ្នែកបុរសរបស់ស្រាបៀអាន់ឆ័រ ប្រចាំខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ការប្រកួតផ្តាច់ព្រ័ត្របាល់ទះឆ្នេរខ្សាច់ ផ្នែកបុរស ប្រចាំខេត្តកំពង់ស្ពឺនៃការប្រកួតកីឡាបាល់ ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រលើកទី២ បានធ្វើប្រកួតប្រជែង ដើម្បីដណ្តើមកៅអី ឈានចូលក្របខណ្ឌ FIVB World Tour ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ២០២០ ប្រទេសជប៉ុនដើម្បីឈានរកទៅជើងឯកពិភពលោក។



ការប្រកួតនេះបានប្រារព្ធធ្វើឡើងនៅបរិវេណដីឡូរ៍ឧកញ៉ា ឈួន គឹមសាន ដោយមានការចូលរួមទស្សនាពីមិត្តអ្នកគាំទ្ររាប់ពាន់នាក់។ ការប្រកួតក្តៅគគុកតែម្តងសម្រាប់ក្រុមនីមួយៗគ្រាន់តែចូលទីលានភ្លាម កីឡាករនៃក្រុមនីមួយៗបានបញ្ចេញថាមពលដ៏ខ្លាំងក្លាដើម្បីស្វែងរកជ័យជម្នះ។



ក្រុមទទួលជ័យលាភីចំនួនទាំង៣ក្រុមមានសិទ្ធិលេងសម្រាប់វគ្គផ្តាច់ព្រ័ត្រក្នុងក្របខណ្ឌ FIVB World Tour ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ២០២០ ទីក្រុងតុក្យូ ប្រទេសជប៉ុន ដើម្បីឈានរកទៅជើងឯកពិភពលោក។ ដូច្នេះសូមកុំភ្លេចចូលរួមទស្សនាព្រឹត្តិការណ៍ពិសេសនេះឲ្យបានច្រើនកុះករ។



ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះ សូមចូលមើលទំព័រហេ្វសបុករបស់ស្រាបៀរអាន់ឆ័រ៖https://www.facebook.com/AnchorBeerKH/

ពិសាដោយការទទួលខុសត្រូវ!










ប្រែសំរួលដោយ : TK