trollkhmer news

Manchester United កំពុងត្រៀមផ្តល់កិច្ចសន្យាថ្មី និងបង្កើនប្រាក់ឈ្នួលទ្វេដង ដើម្បីចងជើង Rashford

ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១៥:៤១

Manchester United កំពុងត្រៀមផ្តល់កិច្ចសន្យាថ្មី និងបង្កើនប្រាក់ឈ្នួលទ្វេដង ដើម្បីចងជើង Rashford

អង់គ្លេស៖ Marcus Rashford ត្រូវបានរាយការណ៍ថា Manchester United កំពុងត្រៀមផ្តល់កិច្ចសន្យាថ្មី និងបង្កើនប្រាក់ឈ្នួលទ្វេដង ដើម្បីចងជើងខ្សែប្រយុទ្ធវ័យក្មេងរូបនេះ។



កិច្ចសន្យានាពេលបច្ចុប្បន្នរបស់កីឡាករវ័យ ២១ឆ្នាំដែលទទួលថ្លៃនឿយហត់ ៧.៥ម៉ឺនផោន ក្នុងមួយសប្តាហ៍ នឹងផុតកំណត់នៅដំណាច់រដូវកាលក្រោយ ជាមួយនឹងជម្រើសក្នុងការបន្តរយៈពេលមួយឆ្នាំទៀត។ យោងទៅតាមកាសែត Mirror បានឲ្យដឹងថា ក្រុមបិសាចក្រហមចង់ផ្តល់រង្វាន់ដល់ Rashford សម្រាប់ការរីកចម្រើនរបស់គេ និងចងអនាគត ដោយបន្តកុងត្រាថ្មីលើកិច្ចព្រមព្រៀងដែលផ្ដល់ថ្លៃនឿយហត់ ១៥ម៉ឺនទៅ២០ម៉ឺនផោនក្នុងមួយសប្ដាហ៍ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។



មួយរយៈមុន មានពាក្យចចាមអារ៉ាមថា Real Madrid និង Juventus មានចំណាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធរូបនេះ ខណៈដែលរូបគេមិនសប្បាយចិត្តក្រោមការដឹកនាំរបស់លោក Jose Mourinho ។ ទោះជាយ៉ាងណាក៏ដោយ ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer Rashford កំពុងចាប់ផ្តើមឡើងជើងវិញ ហើយមិនចង់ចាកចេញពីក្លិបកុមារភាពឡើយ៕



ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball