trollkhmer news

អ្នកគាំទ្ររំភើបចិត្ត ខណៈដែលអាល់ប៊ុមថ្មី 'Spring' របស់Park Bom ត្រៀមបញ្ចេញជាផ្លូវការឆាប់ៗនេះ(មានវីដេអូ)

ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១៥:៤១

អ្នកគាំទ្ររំភើបចិត្ត ខណៈដែលអាល់ប៊ុមថ្មី 'Spring' របស់Park Bom ត្រៀមបញ្ចេញជាផ្លូវការឆាប់ៗនេះ(មានវីដេអូ)

កូរ៉េខាងត្បូង៖ បន្ទាប់ពី TEASER បទចម្រៀង 'Spring' របស់តារាចម្រៀង Park Bom អតីតសមាជិកក្រុម 2NE1 បានបង្ហោះចេញជាផ្លូវការ សម្រាប់ការវិលត្រឡប់ជាមួយនឹងអាល់ប៊ុមទោលដំបូងរបស់នាង ក្រោយបាត់វត្តមានអស់រយៈពេល ៨ឆ្នាំ។



អាល់ប៊ុមថ្មីរបស់ Park Bom ដែលកំពុងតែត្រៀមចេញក្នុងថ្ងៃ ១៣ ខែ មិនា ឆ្នាំ២០១៩នេះ សរុបទាំងអស់មានចំនួន ៣ បទ ដែលមានការតែងនិពន្ធ និងរៀបចំឡើងដោយ Brave Brothers, Cha Kun និង Red Cookie។ បទចម្រៀងទី១ មានចំណងជើងថា 'Spring' ដោយលេចឭថា ក្នុងបទចម្រៀងមួយនេះ មានការចូលរួមជាមួយនឹងអតិតសមាជិកក្រុម 2NE1 មួយរូបទៀត គឺតារាស្រី Sandara បទចម្រៀងទី២ "My Lover" បង្កប់អត្ថន័យស្នេហាដ៏ជ្រោលជ្រៅ និងបទចម្រៀងទី៣ ចុងក្រោយ "Embarrassed"។



ប្រែសំរួលដោយ : TK