trollkhmer news

Seungri សមាជិកក្រុម Big Bang ត្រូវបាន YG បញ្ចប់កិច្ចសន្យា និងបណ្ដេញចេញ?

ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១១:៥៨

Seungri  សមាជិកក្រុម Big Bang ត្រូវបាន YG បញ្ចប់កិច្ចសន្យា និងបណ្ដេញចេញ?

កូរ៉េខាងត្បូង៖ បន្ទាប់ពីការប្រកាសចូលនិវត្តន៍ពីឧស្សាហកម្មកម្សាន្តរបស់ Seungri ផលិតកម្ម YG Entertainment បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដោយបានបញ្ចប់កិច្ចសន្យាជាមួយតារាចម្រៀងរូបនេះ។ 

នាថ្ងៃទី១២ ខែមីនា សមាជិកក្រុមចម្រៀងដ៏ល្បីល្បាញ Big Bang គឺ Seungri បានប្រកាសចូលនិវត្តន៍ពីឧស្សាហកម្មកម្សាន្ត តាមរយៈគណនី Instagram របស់គាត់។



ទោះជាយ៉ាងណាក៏ដោយ ផលិតកររបស់ផលិតកម្ម YG បានសរសេរបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយលោកនិយាយថា Seungri ត្រូវបានបណ្តេញចេញពី YG Entertainment មិនមែនស្ម័គ្រចិត្តចាកចេញទេ។ ប៉ុន្តែតាមរយៈសេចក្តីថ្លែងការណ៍របស់ផលិតកម្ម YG Entertainment បាននិយាយថា ពួកគេបានយល់ព្រមតាមសំណើររបស់ Seungri ក្នុងការបញ្ចប់កិច្ចសន្យា៕


ប្រែសំរួលដោយ : TK

ប្រភព​ : koreaboo