trollkhmer news

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្រែកអង្វរពលរដ្ឋឱ្យជួយថែរក្សាព្រៃឈើ និងឈប់កាប់បំផ្លាញទៀត

ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១០:៣៥

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្រែកអង្វរពលរដ្ឋឱ្យជួយថែរក្សាព្រៃឈើ និងឈប់កាប់បំផ្លាញទៀត

ភ្នំពេញ៖
នាឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅសហគមន៍ទេសចរណ៍ទឹកធ្លាក់អន្លង់ស្វាយ ស្ថិតក្នុងភូមិក្បាលទឹក ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើយ៉ាងទទូចដល់ប្រជាពលរដ្ឋ ឱ្យឈប់កាប់បំផ្លាញព្រៃឈើ បរបាញ់សត្វ ហើយងាកមកខិតខំរួមគ្នាថែរក្សាការពារធនធានធម្មជាតិ ទុកសម្រាប់វិស័យទេសចរណ៍ ដែលទទួលបានប្រាក់ចំណូលច្រើនជាងការបំផ្លាញ។



ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការបង្កើត និងរៀបចំតំបន់អេកូទេសចរណ៍ តំបន់ទេសចរណ៍ធម្មជាតិ ពិសេសគឺទេសចរណ៍សហគមន៍ ព្រោះវាមានប្រយោជន៍ក្នុងការជួយដល់ការការពារនូវធនធានធម្មជាតិ មានព្រៃឈើ សត្វព្រៃ ជាដើម។



លោកបន្តថា ការអភិវឌ្ឍសហគមន៍ទេសចរណ៍ ត្រូវការការចូលរួមពីប្រជាសហគមន៍ និងទេសចរណ៍ ព្រោះប្រជាសហគមន៍ជាបញ្ហាគន្លឹះ ដែលពួកគាត់ត្រូវឆ្លងកាត់ការអប់រំបណ្តុះបណ្តាល ដើម្បីឱ្យយល់អំពីគុណតម្លៃ និងអត្ថប្រយោជន៍ជា ពិសេស ចំណូលថវិកា ដែលបានពីសកម្មភាពទេសចរណ៍ ជាជាងចំណូល ដែលបានមកពីការប្រមាញ់សត្វព្រៃ និងការកាប់បំផ្លាញ់ព្រៃឈើ៕


ប្រែសំរួលដោយ : TK