trollkhmer news

ធាតុអាកាសនឹងក្តៅហួតហែងខ្លាំងនៅកម្ពុជា ក្នុងខែមេសា និងឧសភា សីតុណ្ហភាពអាចនឹងហក់ឡើងដល់៤០-៤២អង្សាសេ

ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១០:២៨

ធាតុអាកាសនឹងក្តៅហួតហែងខ្លាំងនៅកម្ពុជា ក្នុងខែមេសា និងឧសភា សីតុណ្ហភាពអាចនឹងហក់ឡើងដល់៤០-៤២អង្សាសេ

ភ្នំពេញ៖ យោងតាមរយៈការពន្យាករឧតុនិយមអន្តរជាតិ តំបន់ និងឧតុនិយមរបស់កម្ពុជាយើងផ្ទាល់ បន្ទាប់ពីបានសង្កេតតាមដានទៅលើស្ថានភាពសីតុណ្ហភាពមក បានឲ្យដឹងថា នៅក្នុងខែមេសា និងខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ធាតុអាកាសនឹងមានសភាពក្តៅហួតហែងខ្លាំង អាចនឹងបន្តអូសបន្លាយ ទៅដល់ដើមខែមិថុនា ហើយនៅពេលខ្លះ សីតុណ្ហភាពអតិបរមានឹងហក់ឡើងដល់ ៤០-៤២អង្សាសេ ពិសេសនៅតំបន់ទំនាបកណ្តាល ភាគពាយ័ព្យ និងតំបន់ខ្ពង់រាបភាគខាងជើង។

នេះបើតាមសេចក្តីជូនដំណឹង ស្តីពីការព្យាករ អាកាសធាតុលើកទី២ សម្រាប់រដូវប្រាំង និងដើមរដូវវស្សាឆ្នាំ២០១៩ របស់ក្រសួងធនធានទឹក និងឧតុនិយម៖




ប្រែសំរួលដោយ : TK