trollkhmer news

អាមេរិកបដិសេធបញ្ឈប់ការប្រើប្រាស់ Boeing 737 Max ខណៈប្រទេសមួយចំនួនផ្អាកការហោះហើរយន្តហោះប្រភេទនេះ

ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ០៩:៥៧

អាមេរិកបដិសេធបញ្ឈប់ការប្រើប្រាស់ Boeing 737 Max ខណៈប្រទេសមួយចំនួនផ្អាកការហោះហើរយន្តហោះប្រភេទនេះ

អាមេរិក៖ អាជ្ញាធរអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បានឱ្យដឹងថា ខ្លួននឹងមិនផ្អាកការប្រើប្រាស់ប្រភេទយន្តហោះ Boeing 737 Max ទេ ថ្វីបើមានការដាក់សម្ពាធពីសមាជិកព្រឹទ្ធសភា និងសហជីពកម្មករជាច្រើនក៏ដោយ។



FAA បានឱ្យដឹងថា ខ្លួនបានត្រួតពិនិត្យឡើងវិញនូវប្រភេទយន្តហោះនេះ ប៉ុន្តែមិនបានរកឃើញ "បញ្ហាដំណើរការប្រព័ន្ធទេ" ដូច្នេះគ្មានមូលដ្ឋានចំពោះការបញ្ឈប់ការហោះហើរយន្តហោះនេះឡើយ។ យន្តហោះក្រុមហ៊ុនអាកាសចរណ៍អេត្យូពីមួយគ្រឿង បានធ្លាក់កាលពីថ្ងៃអាទិត្យបង្កឱ្យ អ្នកដំណើរ ១៥៧នាក់ស្លាប់ ដែលជាគ្រោះថ្នាក់ធ្លាក់យន្តហោះលើកទី២ ពាក់ព័ន្ធនឹងម៉ូឌែល 737 Max 8 ក្នុងរយៈពេលត្រឹមតែ ៥ខែប៉ុណ្ណោះ។



បណ្តា និងប្លុកប្រទេសមួយចំនួន បានហាមឃាត់ប្រភេទយន្តហោះនេះ មិនឱ្យមានការហោះហើរដែលក្នុងនោះ មានដូចជា ចក្រភពអង់គ្លេស ចិន សហភាពអឺរ៉ុប និងអូស្ត្រាលី៕

ប្រែសំរួលដោយ : TK

ប្រភព​ : BBC