trollkhmer news

៣គ្រាប់របស់ Ronaldo ជួយឲ្យ Juventus ទម្លាក់ AT.Madrid ចេញពី UCL ត្រឹមវគ្គ១៦ក្រុមចុងក្រោយ

ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ០៨:៥៥

៣គ្រាប់របស់ Ronaldo ជួយឲ្យ Juventus ទម្លាក់ AT.Madrid ចេញពី UCL ត្រឹមវគ្គ១៦ក្រុមចុងក្រោយ

បរទេស៖ ខ្សែប្រយុទ្ធ Cristiano Ronaldo រកបាន ៣ គ្រាប់ជួយឲ្យ  Juventus ឈ្នះ  Atletico Madrid ដែលសរុបលទ្ធផលទាំងពីរជើង ៣-២ ដោយផ្ដាច់សង្ខាររក្រុមមកពីអេស៉្បាញត្រឹមវគ្គ ១៦ក្រុមចុងក្រោយក្នុងពាន Champions League។



គ្រាន់តែបើកឆាកប្រកួតភ្លាម ក្រុមសេះបង្កង់សម្រុកទៅលើ AT.Madrid និងរកគ្រាប់ដំបូង ក្នុងការប្រកួតនៅនាទី២៧ ដោយបាល់តែតយ៉ាងស្អាតររបស់​ Ronaldo ពីកាលើករបស់មិត្តរួមក្រុម Bernardeschi។ រយៈពេល ៤នាទីក្រោយ ក្នុងតង់ទី ២ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះក៍បានបន្ថែមគ្រាប់ទី២។ សល់តែប៉ុន្មាននាទីប៉ុណ្ណោះមុនចប់ការប្រកួត កីឡាកររបស់ក្រុមភ្ញៀវបានបង្កកំហុសក្នុងតំបន់ពិន័យ១១ម៉ែត្រ ហើយបាល់ប៉េណាល់ទីនោះហើយដែល CR7 ផ្ដាច់ដង្ហើមរបស់ AT.Madrid ចេញពី Champions League នៅក្នុងទីក្រុងទួរីន។



គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នអតីតខ្សែប្រយុទ្ធ Real Madrid និង Manchester United ដែលឈ្នះពាន UCL ៣ដងជាប់គ្នា បានស៊ុតបញ្ចូលទី ២៥គ្រាប់ទៅលើក្រុម Atletico Madrid ក្នុងអាជីពរបស់គេ៕

ប្រែសំរួលដោយ : TK