trollkhmer news

ដើម្បីថែរក្សាទម្រង់ដើមនៃបទមរតកដើម! ណាំ ប៊ុណ្ណារត័្ម បង្ហាញពីបញ្ជីឈ្មោះបទចម្រៀងជាច្រើន ជាស្នាដៃតែងនិពន្ធរបស់ឪពុកខ្លួន

ថ្ងៃទី ១២ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១៤:៥០

ដើម្បីថែរក្សាទម្រង់ដើមនៃបទមរតកដើម! ណាំ ប៊ុណ្ណារត័្ម បង្ហាញពីបញ្ជីឈ្មោះបទចម្រៀងជាច្រើន ជាស្នាដៃតែងនិពន្ធរបស់ឪពុកខ្លួន

តារាខ្មែរ៖ មួយរយៈក្រោយនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក សង្កេតឃើញថា មានផ្ទុះការភ្ញាក់ផ្អើល និងការរិះគន់យ៉ាងខ្លាំង ទៅលើបុគ្គលមួយចំនួន ដែលបានកាឡៃបទមរតកដើម កែទំនុកច្រៀងថ្មី និងបទភ្លេងពីបទដើម ធ្វើជាកម្មសិទ្ធិរបស់ខ្លួន។



ស្រាប់តែថ្ងៃនេះដែរ បានឃើញថា នៅលើផេកហ្វេសប៊ុករបស់លោក ណាំ ប៊ុណ្ណារត័្ម ក៏បានធ្វើការបង្ហោះរូបភាពច្រើនសន្លឹក និងសារ សរសេរពីខាងលើ ដោយចង់បង្ហាញអំពីបទចម្រៀងជាច្រើនបទ ដែលជាស្នាដៃតែងនិពន្ធរបស់ឪពុករបស់លោក ចាប់តាំងពី១៩៧៣ និង២០០០ ដើម្បីជួយចូលរួមថែរក្សាទម្រង់ដើមនៃបទចម្រៀងទាំងនេះ និងការពារ ការកែប្រែ បទចម្រៀងមរតកដើមពីបុគ្គលណាដែលបំពាន។



នេះបើយោងតាមរយៈអត្តន័យដែលលោក បានសរសេរនិងបង្ហោះនៅលើផេកហ្វេសប៊ុកផ្លូវការ៖ "បទចម្រៀងទាំងនេៈ ជាស្នាដៃនិពន្ធរបស់ប៉ាខ្ញុំ បងប្អូនខ្លះបានស្គាល់ និងបងប្អូនខ្លះទៀតមិនទាន់ស្គាល់។ សូមជួយចូលរួមថែរក្សាទម្រង់ដើមនៃបទចម្រៀងទាំងនេះផង! ប៉ារបស់ខ្ញុំនៅមានព្រះជន្នរស់នៅទេសូមកុំបំបាត់ឈ្មោះលោកឪពុកខ្ញុំអី។ កម្មសិទ្ធិបញ្ញានឹង អនុវត្តទៅលើបុគ្គលណាដែលបំពាន។"






ប្រែសំរួលដោយ : TK