trollkhmer news

មិត្តភាពមិនប្រែ! Alce Su បង្ហោះសារដំបូងគេ ជូនពរថ្ងៃខួបកំណើតអាយុ ៤៣ឆ្នាំរបស់ត្រចៀកកាំ

ថ្ងៃទី ១២ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១១:៤៣

មិត្តភាពមិនប្រែ! Alce Su បង្ហោះសារដំបូងគេ ជូនពរថ្ងៃខួបកំណើតអាយុ ៤៣ឆ្នាំរបស់ត្រចៀកកាំ


ប្រទេសចិន៖ នៅថ្ងៃទី១២ ខែមិនា ឆ្នាំនេះគឺត្រូវនឹងថ្ងៃខួបកំណើតអាយុ ៤៣ ឆ្នាំរបស់តារាសម្ដែងជួរមុខរបស់ចិន Vicki Zhao ដែលមានបណ្ដាលក្រុមអ្នកគាំទ្ររបស់តារាស្រីរូបនេះ បានផ្ញើសារជូនពរជាច្រើនទាំងក្នុងប្រទេសចិន និងក្រៅប្រទេស ដើម្បីចូលរួមរីករាយក្នុងថ្ងៃពិសេសរបស់នាង។



នៅក្នុងនោះដែរ ក៏បានឃើញសារជូនពរដំបូងគេបង្អស់របស់មិត្តជិតស្និទ្ធិរបស់ Vicki Zhao ផងដែរ គឺតារាសម្ដែងប្រុស Alce Su បានធ្វើការបង្ហោះជាសារជូនពរទៅកាន់ Vicki Zhao អោយសម្រេចបាននូវបំណងប្រាថ្នារបស់ខ្លួនក្នុងថ្ងៃកំណើត។



នេះបើយោងតាមការបង្ហោះជាសារនៅលើ Weibo របស់ លោក Alce Su ដោយបានសរសេរឡើងថា៖ " Happy Birthday Vicki Zhao ចូលដល់ឆ្នាំថ្មី សម្រស់កាន់តែស្រស់ស្អាតថែមទៀត។ ថ្ងៃខួបកំណើតដ៏រីករាយ ដោយអមជាមួយនឹងរូបភាពដ៏ស្រស់ស្អាតរបស់ នាង ជាមួយនឹងពាក្យ " Best Wishes " នៅខាងលើ



ប្រែសំរួលដោយ : TK

ប្រភព​ : kenh14