trollkhmer news

ត្រឹមតែមួយសប្ដាហ៍សោះ! Jay Park ស្រកទម្ងន់បានដល់ទៅ ៧ គីឡូ

ថ្ងៃទី ១២ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ០៩:៥៣

ត្រឹមតែមួយសប្ដាហ៍សោះ! Jay Park ស្រកទម្ងន់បានដល់ទៅ ៧ គីឡូ

កូរ៉េខាងត្បូង៖ Jay Park កំពុងតែវិលត្រឡប់មកវិញ ជាមួយនឹងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅកាន់តែអ្នកគាំទ្រទាំងអស់របស់លោក។ ដោយបានធ្វើការបង្ហោះនូវរូបភាពចាស់ និងថ្មីរបស់ខ្លួនចំនួន ២សន្លឹក ដើម្បីប្រៀបធៀបពីរាងកាយដ៏រឹងមាំ សរសេរជាចំណងជើងខាងក្រោមថា"- ៧ គីឡូក្រាមក្នុងមួយសប្ដាហ៍"។ 



ប្រសិនបើទៅមើលកាន់រូបភាពខាងឆ្វេងរបស់ Jay Park មើលទៅលោក ក្នុងរូបភាពមួយនេះ គឺមានទម្ងន់ធ្ងន់ជាងធម្មតា ចំណែកឯខាងស្ដាំវិញ តារាប្រុសរូបនេះ បានបង្ហាញឱ្យគ្រប់គ្នាបានឃើញច្បាស់ពីរូបរាងកាយរបស់លោក គឺពិតជាផ្លាស់ប្ដូរយ៉ាងសង្ហា រួមទាំងស្ទីលម៉ូដសក់ថ្មី ផងដែរ។ ក្រុមអ្នកគាំទ្រជាច្រើនរបស់ Jay Park ក៏បានចូលរួមសម្ដែងនូវក្ដីត្រេកអរ និងភ្ញាក់ផ្អើល ចំពោះលទ្ធផលនៃការផ្លាស់ប្ដូររាងកាយរបស់លោកយ៉ាងខ្លាំង គួរឲ្យកត់សម្គាល់។


ប្រែសំរួលដោយ : TK

ប្រភព​ : Allkpop