trollkhmer news

បាល់ប៉េណាល់ទីរបស់ Rashford នៅចុងម៉ោងជួយឲ្យ ManUtd ទម្លាក់ PSG ក្នុងទឹកដីបារាំង(មានវីដេអូ)

ថ្ងៃទី ០៧ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ០៩:៥១

បាល់ប៉េណាល់ទីរបស់ Rashford នៅចុងម៉ោងជួយឲ្យ ManUtd ទម្លាក់ PSG ក្នុងទឹកដីបារាំង(មានវីដេអូ)

បារាំង៖ បាល់ប៉េណាល់ទីរបស់ Marcus Rashford បានជួយឲ្យ Manchester United ផ្ដាច់ភាពសប្បាយរីករាយរបស់ Paris St-Germain នៅទឹកដីក្នុងប្រទេសបារាំង និងឈានទៅវគ្គ 1/4 ផ្តាច់ព្រ័ត្រ នៃក្របខណ្ឌ Champions League។ 



Manchester United ទីបំផុតបានឡើងទៅវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះ Paris Saint Germain ដោយលទ្ធផលសឹងមិនគួរឲ្យជឿក្នុងលទ្ធផល ៣ទល់នឹង១។ Rashford ទាត់បាល់ ១១ម៉ែតនៅនាទីទី ៩៤ ផ្ដាច់សង្ខាររបស់ក្រុមយក្សបារាំង ក្រោយពីអាជ្ញាកណ្ដាលទៅពិនិត្យ VAR ឃើញថា បាល់ប៉ះដៃខ្សែការពារ Kimpembe របស់ក្រុមម្ចាស់ផ្ទះ ហើយ ២គ្រាប់ទៀតគឺ រកបានដោយ Lukaku ទាំង២។ 



ក្រុមបិសាចក្រហមបានក្លាយជាក្រុមដំបូងគេក្នុងរដូវកាលនេះ និងក្នុងប្រវត្តិសាស្ត្រនៃពានរង្វាន់ក្របខ័ណ្ឌ Champions League និង European Cup លើកទី១០៧ ដែលចាញ់ក្នុងដីខ្លួនឯង ២គ្រាប់ ហើយវាយបកឈ្នះវិញនៅដីគូប្រកួត៕