trollkhmer news

Sergio Ramos ត្រូវពិន័យ ២ប្រកួត សម្រាប់រឿងបង្កកំហុសយកកាតលឿងដោយចេតនា

ថ្ងៃទី ០១ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១១:០៩

 Sergio Ramos ត្រូវពិន័យ ២ប្រកួត សម្រាប់រឿងបង្កកំហុសយកកាតលឿងដោយចេតនា

បរទេស៖ 
Sergio Ramos ត្រូវពិន័យ ២ប្រកួតដោយ UEFA សម្រាប់អ្វីដែលពួកគេចាត់ទុកថា មានបំណងបង្កកំហុសយកកាតលឿង ពេលប៉ះ Ajax ក្នុងការប្រកួត Champions League វគ្គ ១៦ចុងក្រោយ។



ខ្សែការពារក្លិប Real Madrid មានចេតនាទទួលបានកាតលឿង ដើម្បីលុបចោលរាល់កាតលឿងដែលប្រធានក្រុមស្ដេចសទទួលបានពីមុនមក និងមិនជាប់កាតនៅការប្រកួតក្រោយ។ 



Uefa បាននិយាយថា រឿនេះធ្វើឡើងដោយចេតនា។ ឥឡូវនេះ រូបគេនឹងត្រូវពិន័យបន្ថែមទៀត នោះមានន័យថា ប្រសិនបើក្រុមរហស្សនាម Los Blancos ឈានដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រ Ramos នឹងត្រូវអវត្តមានសម្រាប់ការប្រកួតជើងទី១៕


ប្រែសំរួលដោយ : TK

ប្រភព​ : BBC