trollkhmer news

Arsenal និង Chelsea ដឹកដៃគ្នាឡើងទៅវគ្គ ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Europa League

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ០៩:៣២

Arsenal និង Chelsea ដឹកដៃគ្នាឡើងទៅវគ្គ ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Europa League

បរទេស៖ Arsenal និង Chelsea ដឹកដៃគ្នាឡើងវគ្គ ១៦ក្រុមចុងក្រោយ នៃក្របខ័ណ្ឌ Europa League ក្រោយយកឈ្នះគូប្រកួតរៀងៗខ្លួន។



Arsenal បានចូលទៅក្នុងវគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Europa League ជាមួយនឹងជ័យជម្នះ ៣ ទល់នឹង ០ ជើងទី២ លើក្លិប Bate Borisov នៅ Emirates Stadium។ ក្រុមម្ចាស់ផ្ទះនាំមុខមុន ១-០ ដោយបាល់ចូលទីខ្លួនឯងរបស់កីឡាករ Zakhar Volkov ។ មុនចប់តង់ទី១ ខ្សែការពារ Mustafi បានរកគ្រាប់បាល់ទី២ ពីការលើកបាល់ជ្រុង Granit Xhaka ។ មុនចប់ការប្រកួតកីឡាករបម្រុង Sokratis ដាក់ថែម ១គ្រាប់ទៀតក្រោយចូលលេងមិនបានប៉ុន្មាន ៥នាទីផង  ។



ដោយឡែក Chelsea ក៍ឡើងវគ្គ ១៦ក្រុមចុងក្រោយជាមួយនឹងជ័យជម្នះលើក្រុម Malmo នៅ Stamford Bridge ។ ទោះបីជានាំមុខ ២-១ ពីកាលពីជើងទី១ ក៍ក្រុមតោខៀវមិនបន្ធូរដល់គូប្រកួតដែរ ដោយលត់ក្រុមភ្ញៀវ ៣ ទល់នឹង ០។  នៅតង់ទី១ ក្រុមម្ចាស់ផ្ទះព្យាយាមសម្រុកលើគូប្រកួតណាស់ដែរ តែមិនអាចរកគ្រាប់បាល់បាន។ លុះចូលដល់តង់ទី២ ខ្សែប្រយុទ្ធOlivier Giroud រកគ្រាប់ទី១ ក្នុងការប្រកួតនៅនាទី៥៥ មិនពេល Ross Barkley បន្ថែមគ្រាប់ទី២ នៅនាទី៧៤ មុនចប់ការប្រកួតកីឡាករវ័យក្មេង Hudson-Odoi C ស៊ុតបាល់ទី៣ បង្ហាញសមត្ថភាពឲ្យអ្នកគាំទ្របានឃើញ៕