trollkhmer news

Manchester City បានវាយបកយកឈ្នះម្ចាស់ផ្ទះ Schalke 04 ទាំងបុកពោះ ដោយលទ្ធផល ៣-២ (មានវីដេអូ)

ថ្ងៃទី ២១ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១០:០០

Manchester City បានវាយបកយកឈ្នះម្ចាស់ផ្ទះ Schalke 04 ទាំងបុកពោះ ដោយលទ្ធផល ៣-២ (មានវីដេអូ)

អង់គ្លេស៖ 
Manchester City បានវាយបកយកឈ្នះម្ចាស់ផ្ទះ Schalke 04 ទាំងបុកពោះក្នុងជើងទីមួយវគ្គ១៦ក្រុមចុងក្រោយ Champions League ដោយលទ្ធផល ៣-២ ។



ខ្សែប្រយុទ្ធ Sergio Aguero ជាអ្នកបើកការនាំមុខ ឲ្យ Man City នាទី១៨ ប៉ុន្តែត្រូវក្រុមម្ចាស់ផ្ទះតាមបានស្មើ ហើយក៍នាំមុខវិញដោយបាល់ប៉េណាល់ទីរបស់កីឡាករ Nabil Bentalebទាំង ២គ្រាប់។ ក្រុមភ្ញៀវ កាន់តែឈឺក្បាល់វិលមុខ ដោយសារខ្សែការពារ Nicolas Otamendi ត្រូវបណ្ដេញចេញពីទីលាននាទី៦៨ ក្រោយទទួលបានកាតលឿងទីពីរ។ បន្ទាប់ពីសល់គ្នា១០នាក់ ក្រុមម្ចាស់ជើងឯកអង់គ្លេសមានទម្រង់លេងល្អឡើងវិញ ដោយ Sane Free-Kick ចូល១គ្រាប់ និង Sterling ធ្វើឲ្យក្រុមខ្លួនសប្បាយចិត្ត នៅនាទី៩០ ធ្វើឲ្យ ManCity ឈ្នះវិញ។ 



លោក Guardiola បាននិយាយថា៖ «វាជាលទ្ធផលដ៏អស្ចារ្យ។ យើងផ្តល់ឲ្យពួកគេនូវការស៊ុតបាល់ប៉េណាល់ទីពីរលើក ហើយយើងបានផ្តល់ឲ្យពួកគេនូវកាតក្រហម ហើយក្នុងការប្រកួតនេះដែលមិនល្អ។ យើងមិនទាន់ត្រៀមខ្លួនដើម្បីប្រយុទ្ធដើម្បីដំណាក់កាលបន្ទាប់នៅឡើយទេ »៕