trollkhmer news

Atletico Madrid ទទួលជ័យជម្នះលើ Juventus ក្នុងទឺកដីរបស់ខ្លួន (មានវីដេអូ)

ថ្ងៃទី ២១ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ០៩:៣០

Atletico Madrid ទទួលជ័យជម្នះលើ Juventus ក្នុងទឺកដីរបស់ខ្លួន (មានវីដេអូ)

បរទេស៖ 
Atletico Madrid បានទទួលជ័យជម្នះយ៉ាងធំធេងលើក្រុម Juventus ក្នុងក្របខ័ណ្ឌ Champions League វគ្គ១៦ ក្រុមចុងក្រោយ ដោយរកបាន ២គ្រាប់ក្នុងទឺកដីរបស់ខ្លួន។



ក្រុមរបស់លោក Diego Simeone មិនត្រូវបានផ្ដល់បាល់ប៉េណាល់ទី និងគ្រាប់បាល់របស់  Morata បន្ទាប់ពីអាជ្ញាទៅពិនិត្យ VAR ។ ខ្សែការពារ Gimenez រកបាន ១គ្រាប់មុន Diego Godin បន្ថែម ១គ្រាប់ទៀតធ្វើឲ្យក្រុមម្ចាស់ផ្ទះកាន់តែមានភាពកក់ក្ដៅ ។



ខ្សែប្រយុទ្ធ Costa និងខ្សែបម្រើ Thomas.P របស់ក្រុម Atletico Madrid និងខ្សែការពារឆ្វេង Alex Sandro ទាំង ៣នាក់នេះនឹងខកខានការប្រកួតជើងទី២ នៅថ្ងៃទី១២ ខែមីនា ក្រោយពីទទួលកាត់លឿងទី៣៕