trollkhmer news

Barcelona ប៉ះ Lyon និង Liverpool ជួប Bayern សុទ្ធតែមានលទ្ធផលដូចគ្នានៅ UCL (មានវីដេអូ)

ថ្ងៃទី ២០ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ០៩:៤២

Barcelona ប៉ះ Lyon និង Liverpool ជួប Bayern សុទ្ធតែមានលទ្ធផលដូចគ្នានៅ UCL (មានវីដេអូ)

បរទេស៖ ការស៊ុត ២៥លើករបស់ Barcelona មិនអាចធ្វើឲ្យក្រុមគេយកឈ្នះម្ចាស់ផ្ទះ Lyon ក្នុងការប្រកួតវគ្គជម្រុះ ១៦ក្រុមចុងក្រោយនៅ Champions League ខណៈ Liverpool ខំប្រឹងសម្រុកក្រុមម្ចាស់ជើងឯកអាល្លឺម៉ង់ Bayern Munich នៅ Anfield ប៉ុន្តែទាំង ២គូនេះបញ្ចប់ដោយលទ្ធផល ០-០ទាំងអស់។



ការព្យាយាមទាត់បាល់ទម្លុះសំណាញ់ទីរបស់ខ្សែប្រយុទ្ធឆ្នើម Lionel Messi , Luis Suarez និង Phillipe Coutinho សុទ្ធសឹងត្រូវរារាំងបានដោយអ្នកចាំទីរបស់ក្លិប Lyon កីឡាករAnthony Lopes។ ក្រុមភ្ញៀវដែលជាខ្លា ១នៅអេស៉្បាញ ប្រឹងគាបសង្កត់យ៉ាងខ្លាំងទៅលើ Lyon ដើម្បីរកកៅអីសុវត្ថិភាពសម្រាប់ជើងក្រោយ។ នៅក្រុងការប្រកួតនេះក្រុមម្ចាស់ផ្ទះក៏មានឱកាសផងដែរ ប៉ុន្តែកីឡាករ Marc-Andre ter Stegen ការពារសំណាញ់ទីបានយ៉ាងល្អពីការទាត់បាល់ពីចម្ងាយរបស់ Martin Terrier  ហើយក្រុមទាំង២ បញ្ចប់ក្នុងលទ្ធផល ០ស្មើ។



ដោយឡែកចូលមកទឹកដីអង់គ្លេសវិញ Liverpool បានដាក់គំនាបយ៉ាងខ្លាំងទៅលើគូប្រកួត ប៉ុន្តែទោះជាយ៉ាងណាមិនអាចឆ្លងផុតពីខ្សែការពារដ៍រឹងមាំរបស់ក្រុមភ្ញៀវ Bayern បានឡើយ។ ហើយក្រុមដែលមានទម្រង់លេងរហ័សទាំង ២ នេះបញ្ចប់ការប្រកួតបានត្រឹមយកពងមាន់រាងៗខ្លួន៕