trollkhmer news

Sandara ដាច់ចិត្តនិយាយឈុតថើបនាង និងLee Min Ho ក្នុងចម្រៀងទោលពីមុន ថតខុសជិត ៥០ដង (មានវីដេអូ)

ថ្ងៃទី ១៩ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១៥:២៧

Sandara ដាច់ចិត្តនិយាយឈុតថើបនាង និងLee Min Ho ក្នុងចម្រៀងទោលពីមុន ថតខុសជិត ៥០ដង (មានវីដេអូ)

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី​១៨ ខែកុម្ភៈ ម្សិលមិញនេះ តារាចម្រៀងស្រី Sandara Park អតីតសមាជិកក្រុមចម្រៀងនារី 2NE1 ត្រូវបានអញ្ជើញចូលរួមនៅកម្មវិធី 'Seoulmate 2' របស់ tvN ដោយបានធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន ជាមួយនឹងពិធីករ Kim Young Chul និងពិធីការិនី Kim Sook។



នៅក្នុងកម្មវិធីនោះដែរ ពិធីការិនី Kim Sook សួរនាងអំពី បទ Kiss ជាបទចម្រៀងទោលរបស់Sandara កាលពីឆ្នាំ ២០១០ ដោយបានចាប់ដៃគូសម្ដែងជាមួយនឹងតារាសម្ដែងប្រុសរូបសង្ហា Lee Min Ho ដោយសារតែ តារាប្រុសរូបនេះ ក្នុងប្រទេសហ្វីលីពីន លោកពិតជាមានប្រជាប្រិយភាពការគាំទ្រខ្លាំង។ 



Sandara Park តារាស្រីរូបនេះ នាងក៏បានរៀបរាប់ជាបន្តបន្ទាប់អំពីវីដេអូចម្រៀងទោលរបស់ខ្លួន ត្រង់ឈុត " ថើប" ក្រៅឆាករវាង នាង និងតារាប្រុស Lee Min Ho ឈុតចុងក្រោយក្នុងបទចម្រៀងនោះ នាងបានពន្យល់ថា "ឈុតចុងក្រោយថើបនៃវីដេអូនោះ គឺនាងបានធ្វើខុសជិត ៥០ដង ឯណោះ ដោយសារតែ នាងមិនដឹងថាវាយ៉ាងណា" តារាស្រីរូបបន្តទាំងសើចលេងថា "មានមនុស្សច្រើនពេកនៅទីនោះ ខ្ញុំមិនអាចមានអារម្មណ៍ថើប នោះទេ"




ប្រែសំរួលដោយ : TK

ប្រភព​ : kstarlive