trollkhmer news

ប្រធានក្លិប Inter ថា មិនមានឱកាសសម្រាប់កីឡាករ Icardi ផ្លាស់ទៅកាន់ Juventus ឡើយ

ថ្ងៃទី ១៩ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១៥:០៦

ប្រធានក្លិប Inter ថា មិនមានឱកាសសម្រាប់កីឡាករ Icardi ផ្លាស់ទៅកាន់ Juventus ឡើយ

អ៊ីតាលី៖ លោក Steven Zhang ដែលជាប្រធានក្លិប Inter Milan បានឲ្យដឹងថា គ្មានឱកាសនោះទេ ក្នុងរឿងMauro Icardi នឹងចូលរួមជាមួយក្រុមម្ចាស់ជើងឯក Serie A  Juventus ។



លោក Fabio Paratici ប្រធានបាល់ទាត់របស់ក្រុម Juventus បានបង្ហើបឲ្យដឹងថា ក្រុមមេដឹកនាំលីហ្គអ៊ីតាលីបានធ្វើការឃ្លាំមើលសុខទុក្ខរបស់ Icardi ដោយសារកីឡាករកំពុងមានភាពមិនច្បាស់លាស់ជាមួយ Inter ក្រោយពេលខ្សែប្រយុទ្ធរូបនេះត្រូវបានក្លិបដកហូតតំណែងប្រធានក្រុមកាលពីសប្តាហ៍មុន ខណៈដែលរូបគេបានខកខានការប្រកួត Europa League ជាមួយក្រុម Rapid Vienna និង SerieA ប៉ះ Sampdoria ។



នៅពេលសួរពីលទ្ធភាពនៃការនាំយក Icardi ទៅចូលរួមជាមួយក្រុមសេះបង្កង់ លោក Zhang  បាននិយាយថា៖ នៅក្នុងបាល់ទាត់អ្នកមិនអាចនិយាយថា មិនដែលធ្វើពាណិជ្ជកម្មជាមួយ Juventus ឡើយ។ តែទោះយ៉ាងណាក៏ដោយនៅក្នុងករណីជាក់ស្តែងនេះមិនមានឱកាសដែលខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីននឹងធ្វើដំណើរទៅកាន់ Juventus នោះទេ។ យើងបាននិយាយច្រើនកាលពីសប្តាហ៍មុន យើងចង់និយាយឲ្យបានគ្រប់គ្រាន់ពីរឿងនេះ។ យើងកំពុងតែចរចាគ្នារឿងបន្តកុងត្រាថ្មីជាមួយកីឡាករ ប៉ុន្តែទស្សនវិស័យរបស់យើងគឺថា ក្លិបនេះតែងតែធំជាងបុគ្គល ៕




ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball