trollkhmer news

អតីតដៃគូ Ronaldo នៅ Manchester United ចូលរួមជាមួយក្លិប Orlando City ដោយគ្មានតម្លៃខ្លួន

ថ្ងៃទី ១៩ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១៤:១៣

 អតីតដៃគូ Ronaldo នៅ Manchester United ចូលរួមជាមួយក្លិប Orlando City ដោយគ្មានតម្លៃខ្លួន

បរទេស៖ 
អតីតខ្សែបម្រើស្លាប របស់ Manchester United កីឡាករ Nani បានចូលរួមជាមួយក្លិប Orlando City ពីក្លិប Sporting Lisbon លើការផ្ទេរដោយគ្មានតម្លៃខ្លួន។



អតីតដៃគូរបស់ Ronaldo រូបនេះបានចូលរួមជាមួយក្រុមបិសាចក្រហមកាលពីឆ្នាំ ២០០៧ ដោយឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ចំនួន ៤ដង និងពានរង្វាន់ Champions League ក្នុងរយៈពេល ៨ឆ្នាំនៅ Old Trafford ។  រូបគេបានបន្តលេងឲ្យក្រុម Fenerbahce, Valencia និង Lazio មុនពេលវិលទៅកាន់ Sporting សម្រាប់ការចូលរួមជាលើកទី២ របស់គេកាលខែកក្កដា។



ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់វ័យ ៣២ឆ្នាំបានសរសេរនៅលើ Instagram ថា៖ "វាគឺជាអារម្មណ៍ដែលពិបាកនឹងបកស្រាយដែលចាកចេញពីក្លិបនៃបេះដូងរបស់ខ្ញុំ។ ម្យ៉ាងវិញទៀតខ្ញុំពិតជារំភើបក្នុងការប្រឈមមុខនឹងការប្រកួតប្រជែងថ្មីមួយទៀតនៅក្នុងជីវិត៕


ប្រែសំរួលដោយ : TK

ប្រភព​ : BBC