trollkhmer news

Klopp ថា Liverpool ចង់បានកីឡាករឆ្នើម Sancho តែ ManCity មិនព្រមលក់ឲ្យក្រុមហង្សក្រហមទេ

ថ្ងៃទី ១៩ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១១:១៣

Klopp ថា Liverpool ចង់បានកីឡាករឆ្នើម Sancho តែ ManCity មិនព្រមលក់ឲ្យក្រុមហង្សក្រហមទេ

អង់គ្លេស៖ 
លោក Jurgen Klopp បានបញ្ជាក់ថា Liverpool ចង់នាំយកកីឡាករវ័យក្មេងរបស់ក្លិប Borussia Dortmund គឺ Jadon Sancho នៅពេលដែលកីឡាកររូបនេះនៅ Manchester City ប៉ុន្តែជើងឯកនៃក្របខ័ណ្ឌ Premier League នឹងមិនលក់ទៅឲ្យក្លិបហង្សក្រហមឡើយ។



Sancho មិនសូវបានជាប់ជម្រើសដំបូងឡើយ កាលពីស្ថិតនៅកីឡដ្ឋាន Etihad  ទោះយ៉ាងណា ខ្សែប្រយុទ្ធស្លាបវ័យក្មេងរូបនេះបានសម្រេចចិត្តចាកចេញពីទីក្រុង Manchester ដើម្បីស្វែងរកការប្រកួតប្រជែងថ្មី និងតំណែង ១១នាក់។ កីឡាករអន្តរជាតិអង់គ្លេសមួយនេះបានចាកចេញពី ManCity ទៅលេងនៅក្របខ័ណ្ឌ Bundesliga កាលខែសីហាឆ្នាំ ២០១៧ ដោយទាត់បញ្ចូលទីបាន ៧គ្រាប់ និងបង្កើត ៩គ្រាប់ផ្សេងទៀតក្នុង ២២ ប្រកួតក្នុងលីហ្គនៅរដូវកាលនេះ។



Klopp បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា៖ « ការទិញកីឡាករអង់គ្លេសគឺជាគំនិតដ៏ឆ្លាតមួយ តែយើងមិនមានឱកាសដើម្បីទទួលបានកីឡាករ Sancho នោះទេ។ យើងបានឃើញទម្រង់លេងរបស់គាត់ យើងចូលចិត្តគាត់ទៅហើយ បន្ទាប់មកគិតថា តើហង្សក្រហមអាចទិញកីឡាករវ័យ ១៨ឆ្នាំបានដែរទេ? ។ ទេ! ព្រោះក្លិបនៅអង់គ្លេសមិនលក់កីឡាករទៅឲ្យក្លិបអង់គ្លេសដទៃទៀតឡើយ ខ្ញុំមិនដឹងច្បាស់ពីហេតុផលនោះទេ ប៉ុន្តែពួកគេមិនព្រមធ្វើអីចឹងឡើយ »៕




ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball