trollkhmer news

Ole Gunnar Solskjaer និយាយថា ជ័យជម្នះលើ Chelsea គឺជាលទ្ធផលដ៏ធំធេង

ថ្ងៃទី ១៩ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១០:៤៣

Ole Gunnar Solskjaer និយាយថា ជ័យជម្នះលើ Chelsea គឺជាលទ្ធផលដ៏ធំធេង

អង់គ្លេស៖ លោក Ole Gunnar Solskjaer គ្រូបង្វឹកបណ្តោះអាសន្នរបស់ ManUtd បាននិយាយថា ជ័យជម្នះលើ Chelsea គឺជាលទ្ធផលដ៏ធំធេង នៅពេលដែលពួកគេបានស្តារមុខមាត់ឡើងវិញ។



ក្រុមបិសាចក្រហមបានទទួលជ័យជម្នះ ២-០ នៅលើទឹកដី Stamford Bridge ដើម្បីឈានទៅដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រ FA Cup ក្រោយរយៈពេល ៦ថ្ងៃបន្ទាប់ពីចាញ់ក្នុងដីខ្លួនឯង ក្រោមថ្វីជើង Paris Saint-Germain ក្នុងក្របខ័ណ្ឌ Champions League ហើយការបរាជ័យនោះ គឺការចាញ់លើកដំបូងរបស់ Solskjaer ចាប់តាំងពីបានជំនួសកន្លែងលោក Jose Mourinho កាលខែធ្នូ។



គ្រូបង្វឹកសញ្ជាតិន័រវែស រូបនេះបាននិយាយថា៖ "យើងត្រូវបានរិះគន់ បន្ទាប់ពីចាញ់​​ PSG ។ ទម្រង់លេងយប់មិញ គឺអស្ចារ្យណាស់ យុទ្ធសាស្ត្ររបស់យើងដំណើរការបានល្អណាស់។ ក្រុមតោខៀវ គឺជាក្រុមដ៏ល្អមួយ ពួកគេមានរបៀបលេងផ្សេងទៀត ប៉ុន្តែ Juan Mata បានធ្វើការងារដ៏អស្ចារ្យមួយនៅលើទីលាន ដោយបិទ Jorginho យ៉ាងល្អ ហើយយើងពិតជាការពារបានយ៉ាងល្អឥតខ្ចោះ។ នេះគឺជាលទ្ធផលដ៏ធំមួយសម្រាប់យើង៕




ប្រែសំរួលដោយ : TK

ប្រភព​ : BBC