trollkhmer news

កីឡាករ U18 របស់ក្លិប Fulham អាចប្រឈមនឹងការជាប់ពន្ធនាគារនៅក្នុងប្រទេសសិង្ហបុរី

ថ្ងៃទី ១៩ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១០:៣០

កីឡាករ U18 របស់ក្លិប Fulham អាចប្រឈមនឹងការជាប់ពន្ធនាគារនៅក្នុងប្រទេសសិង្ហបុរី

អង់គ្លេស៖ 
កីឡាករ Ben Davis របស់ក្លិប Fulham បានខកខានការបំពេញកាតព្វកិច្ចរបស់ខ្លួននៅក្នុងប្រទេសសឹង្ហបូរី ហើយអាចប្រឈមមុខនឹងជាប់ពន្ធនាគារ។ បើតាមការនិយាយរបស់ក្រសួងការពារជាតិក្នុងប្រទេសនេះ។



ខ្សែបម្រើរូបនេះបានក្លាយជាកីឡាករដំបូងបង្អស់មកពីប្រទេសសឹង្ហបុរីដែលចុះហត្ថលេខារយៈពេល ២ ឆ្នាំជាមួយក្លិបក្របខ័ណ្ឌ Premier League នៅពេលដែលគាត់បានចូលរួមជាមួយក្រុម Fulham កាលពីរដូវក្តៅមុន។ ប៉ុន្តែរដ្ឋាភិបាលប្រទេសសឹង្ហបូរីបានបដិសេធការស្នើសុំរបស់គាត់ដើម្បីពន្យារពេលបំពេញកាតព្វកិច្ចបម្រើជាតិ។

នៅប្រទេសសិង្ហបុរី បុរសទាំងអស់ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅត្រូវតែចូលបម្រើនៅក្នុងកងកម្លាំងប្រដាប់អាវុធប៉ូលិស ឬកម្លាំងការពារស៊ីវិលរយៈពេល ២ឆ្នាំ។



ប្រសិនបើ Davis គេចវេសកាតព្វកិច្ចនេះ រូបគេអាចប្រឈមមុខនឹងការជាប់គុករហូតដល់ ៤ខែ ហើយរយៈពេលកាត់ទោសនេះកើនឡើងស្របតាមរយៈពេលនៃការគេចវេសជាមួយនឹងអតិបរមា ៣ឆ្នាំសម្រាប់អ្នកដែលគេចវេសពីកាតព្វកិច្ចពី ១៧ ទៅ ២៣ឆ្នាំ ឬច្រើនជាងនេះ៕


ប្រែសំរួលដោយ : TK

ប្រភព​ : BBC