trollkhmer news

ក្លិបមួយនៅអ៊ីតាលីត្រូវបានដកចេញពីលីហ្គ ក្រោយប្រកួតចាញ់គេច្រើនពេក

ថ្ងៃទី ១៩ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ០៩:៣៨

ក្លិបមួយនៅអ៊ីតាលីត្រូវបានដកចេញពីលីហ្គ ក្រោយប្រកួតចាញ់គេច្រើនពេក

អ៊ីតាលី៖ 
ក្រុមនៅលីហ្គលំដាប់ទី៣  របស់អ៊ីតាលីឈ្មោះ Pro Piacenza ត្រូវបានដកចេញពីលីហ្គ ក្រោយពីត្រូវគូប្រកួតស៊ុតបញ្ចូលទី ២០ ទល់នឹង ០ ដោយក្រុមនេះមានត្រឹមតែកីឡាករ ៧នាក់លេងលើទីលាន។ 



កីឡាករទាំង ៧នាក់ដែលត្រូវប្រឈមមុខនឹងក្រុម Cuneo គឺសុទ្ធតែមានវ័យជំទង់ ជាមួយនឹងប្រធានក្រុម Nicola Cirigliano អាយុ ១៨ឆ្នាំ។ មុនពេលការប្រកួតកាលពីថ្ងៃអាទិត្យពួកគេបានបរាជ័យ ៣លើកជាប់ៗ គ្នារួចមកហើយ។ មូលហេតុដែលត្រូវដកចេញពីលីហ្គ ព្រោះក្លិបនេះមានបញ្ហាផ្នែកហិរញ្ញវត្ថុធ្ងន់ធ្ងរ និងស្ថិតនៅក្រោមក្របខ័ណ្ឌ Serie C Group A ដែលមិនមានលទ្ធភាពបង់ប្រាក់ឲ្យកីឡាករ និងបុគ្គលិកឡើយ។



គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃចន្ទស្ថាប័នគ្រប់គ្រងលីហ្គបានសម្រេចថា កីឡាករមួយចំនួនដែលមិនបានចុះឈ្មោះ និងដកខ្លួនចេញពីក្រុម ដោយក្រុម Cuneo ឈ្នះដោយស្វ័យប្រវត្តិ ៣-០ ៕


ប្រែសំរួលដោយ : TK

ប្រភព​ : BBC