trollkhmer news

ManUtd ឡើងទៅប៉ះ Wolves ក្នុងវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីផ្ដួល Chelsea ក្នុងពាន FA Cup ( មានវីដេអូ)

ថ្ងៃទី ១៩ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ០៩:០៣

ManUtd ឡើងទៅប៉ះ Wolves ក្នុងវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីផ្ដួល Chelsea ក្នុងពាន FA Cup ( មានវីដេអូ)

អង់គ្លេស៖ Manchester United ផ្តួលក្រុមម្ចាស់ផ្ទះតោខៀវ Chelsea នៅក្នុងការប្រកួតជុំទី៥ នៃក្របខ័ណ្ឌ FA Cup ហើយនឹងធ្វើដំណើរទៅទឹកដី Wolves ក្នុងវគ្គ ៨ក្រុមចុងក្រោយ។



ក្រុមបិសាចក្រហមបានបំបាក់ក្រុមការពារជើងឯក FA Cup តោខៀវ ដោយលទ្ធផល ២ទល់នឹង០ ហើយឡើងទៅវគ្គបន្ត។ ដោយឡែកក្រុមម្ចាស់ជើងឯកនៃក្របខ័ណ្ឌ Premier League, Manchester City ត្រូវប៉ះក្លិបក្របខ័ណ្ឌ Championship,  Swansea City ខណៈដែលក្លិប Millwall ដែលជាក្រុមនៅលីហ្គលំដាប់ទី២ ប៉ះ Brighton និង Watford ធ្វើជាម្ចាស់ផ្ទះស្វាគមន៍ Crystal Palace ក្នុងវគ្គ ៨ក្រុមចុងក្រោយ។



ការប្រកួតវគ្គ ១/៤ នឹងត្រូវលេងចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៨ ខែមីនា ជាមួយនឹងក្លឹបឈ្នះដែលទទួលបានប្រាក់រង្វាន់ចំនួន ៧២០.០០០ ផោន៕