trollkhmer news

កីឡាករចំណូលថ្មីរបស់ Barcelona ត្រូវចោរគាស់ផ្ទះ ខណៈកំពុងលេងនៅលើទីលាន

ថ្ងៃទី ១៨ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១៥:០៥

កីឡាករចំណូលថ្មីរបស់ Barcelona ត្រូវចោរគាស់ផ្ទះ ខណៈកំពុងលេងនៅលើទីលាន

អេស៉្បាញ៖ 
ចោរចូលគាស់ផ្ទះរបស់កីឡាក Kevin-Prince Boateng ខណៈរូបគេកំពុងលេងឲ្យ Barcelona ប៉ះ Real Valladolid ក្នុងការប្រកួត LaLiga Santander ។



ផ្ទះរបស់កីឡាករចំណូលថ្មីកាលខែមករា ភាគខាងជើងនៃស្រុក Sarria ត្រូវបានចោរចូលគាស់យកគ្រឿងអលង្ការ និងប្រាក់ដែលមានតម្លៃពី ៣០ម៉ឺន ទៅ ៤០ម៉ឺនអឺរ៉ូ។ ហើយពេលនេះប៉ូលីសក្នុងស្រុកក៍ដឹកនាំការស៊ើបអង្កេតរឿងនេះឲ្យបានពេញលេញដូចដែលបានរាយការណ៍ដោយ Mundo Deportivo និង El Pais ។



គួរបញ្ជាក់ផងដែរថា រឿងនេះមិនមែនជាករណីលើកទី១ ឡើយនៅរដូវកាលនេះ ព្រោះថាផ្ទះរបស់កីឡាករ Jordi Alba ក៍ត្រូវបានចោរចូលគាស់ ពេលដែល Barcelona កំពុងលេងទល់នឹង Inter ក្នុងទីក្រុង Milan ផងដែរ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Marca