trollkhmer news

អារ៉ាប៊ីសាអ៊ូឌីតបដិសេធថា ព្រះរាជទាយាទមិនបានចង់ទិញក្លិប Manchester United ទេ

ថ្ងៃទី ១៨ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១៤:៣៨

អារ៉ាប៊ីសាអ៊ូឌីតបដិសេធថា ព្រះរាជទាយាទមិនបានចង់ទិញក្លិប Manchester United ទេ

បរទេស៖ 
ព្រះរាជទាយាទអារ៉ាប៊ីសាអ៊ូឌីត មិនចង់ទិញក្លិប Manchester United នោះទេ។ នេះបើយោងតាមការលើកឡើងរបស់រដ្ឋមន្ត្រីព័ត៌មានរបស់ប្រទេសដែលបានបដិសេធព័ត៌មាន និងបានបន្ថែមថា មានតែកិច្ចប្រជុំជាមួយមូលនិធិទ្រព្យសម្បត្តិអារ៉ាប៊ីសាអ៊ូឌីតទាក់ទងនឹងការឧបត្ថម្ភប៉ុណ្ណោះ។



ព័ត៌មានដែលថា ព្រះអង្គម្ចាស់ Mohammed Bin Salman មានបំណងចង់ទិញក្លិបនេះគឺ "មិនពិតទាល់តែសោះ"  រដ្ឋមន្ត្រី លោក Turki al-Shabanah បានសរសេរនៅលើបណ្តាញសង្គម Twitter។ កាលពីថ្ងៃអាទិត្យ សារព័ត៌មានអង់គ្លេស Sun បាននិយាយថា ព្រះរាជទាយទចង់ក្លិបបាល់ទាត់ដ៏មានប្រជាប្រិយភាពមួយនេះ ក្នុងតម្លៃ ៤,៨ ពាន់លានផោន (ស្មើនឹង ៤,៩ ពាន់លានដុល្លារអាមេរិក)។



សារព័ត៌មានដដែលបាននិយាយថា ការដេញថ្លៃត្រូវបានឡើងជាលើកដំបូងកាលពីខែតុលា ប៉ុន្តែស្ងាត់ទៅវិញដោយសារតែករណីឃាតកម្មរបស់អ្នកកាសែតអារ៉ាប៊ីសាអ៊ូឌីត លោកJamal Khashoggi នៅស្ថានទូតក្នុងទីក្រុងអ៊ីស្តង់ប៊ុល៕



ប្រែសំរួលដោយ : TK

ប្រភព​ : reuters