trollkhmer news

Marcelo អះអាងថា Bale និយាយតែភាសាអង់គ្លេស បើទោះបីលេងនៅអេស្ប៉ាញអស់រយៈពេល ៦ឆ្នាំក៏ដោយ

ថ្ងៃទី ១២ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១៦:០០

 Marcelo អះអាងថា  Bale និយាយតែភាសាអង់គ្លេស បើទោះបីលេងនៅអេស្ប៉ាញអស់រយៈពេល ៦ឆ្នាំក៏ដោយ

អេស៉្បាញ៖ Marcelo បាននិយាយថា Gareth Bale មិននិយាយអ្វីសោះក្នុងបន្ទប់សំលៀកបំពាក់របស់ Real Madrid  តែបើនិយាយ អតីតកីឡាករ Spurs រូបនេះ និយាយតែភាសាអង់គ្លេស ទោះបីជាលេងនៅអេស្ប៉ាញរយៈពេល ៦ឆ្នាំហើយ ក៏ដោយ។



ខ្សែបម្រើប្រយុទ្ធ Gareth Bale បានផ្លាស់ពី Spurs ទៅកាន់ Real Madrid កាលពីឆ្នាំ២០១៣ ប៉ុន្តែគេមិនប្រើប្រាស់ភាសាអេស្ប៉ាញសោះក្នុងរយៈពេល ៦ឆ្នាំកន្លងទៅ។ បើយោងតាមប្រភពកាសែតអេស្ប៉ាញ Marca បានឲ្យដឹងថា មិត្តរួមក្រុម Real Madrid ខ្សែការពារ Marcelo ទម្លាយថា Bale និយាយភាសាអង់គ្លេសតែមួយមុខគត់។ បន្ទាប់ពីការចាកចេញរបស់  Ronaldo និង Kiko Casilla ខ្សែការពារអន្តរជាតិប្រេស៊ីលថា ពេលនេះគឺឯកោណាស់ក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់។



Marcelo បានប្រាប់ថា៖ “ពេលនេះខ្ញុំគ្មាននរណាអង្គុយជិតទេ។ ខ្ញុំមានតែ Bale ដែលអង្គុយនៅម្ខាងម្នាក់ ប៉ុន្តែគេមិននិយាយអេស្ប៉ាញ និយាយតែអង់គ្លេស​ ហើយពួកយើងនិយាយគ្នាតាមរយៈកាយវិការ និងនិយាយ Hi, Hello, Good wine” ជាដើម៕ 



ប្រែសំរួលដោយ : TK

ប្រភព​ : Marca