trollkhmer news

បាត់មុខយូរ Selena Gomez ត្រឡប់មកវិញភ្លាម ទាក់ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្ររាប់លាននាក់

ថ្ងៃទី ១២ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១៥:៥៩

បាត់មុខយូរ Selena Gomez ត្រឡប់មកវិញភ្លាម ទាក់ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្ររាប់លាននាក់

អាមេរិក៖ កាលពីម្សិលមិញនេះ តារាចម្រៀងស្រី Selena Gomez បានបង្ហោះរូបភាពរបស់ខ្លួនជាមួយនឹងមិត្តភក្ដិ ទៅកម្សាន្តលើឆ្នេរខ្សាច់យ៉ាងសប្បាយរីករាយ ជាលើកដំបូងលើប្រព័ន្ធផ្សព្វផ្សាយ ក្រោយពីបានចាកចេញពីមន្ទីរពេទ្យចិត្តសាស្រ្ត ដែលនាងបានសម្រាកព្យាបាលជំងឺផ្លូវចិត្តអស់រយៈពេលជាច្រើនខែ។



គ្រាន់តែរូបភាពដ៏សប្បាយរីករាយរបស់ Selena ជាមួយនឹងមិត្តភក្ដិរបស់នាង បង្ហោះឡើងមកទាន់បានប៉ុន្មានផង បានឃើញថា ចំនួនការចូលចិត្តលើរូបភាពរបស់តារាស្រីរូបនេះ កើនឡើងរហូតដល់ទៅ ៦លាននាក់ក្នុងរយៈពេល ៣ម៉ោងប៉ុណ្ណោះ ព្រមទាំងមានការចែករំលែកតៗគ្នាជាច្រើនពេញលើបណ្ដាញអ៊ីនធឺណេត។



គួររម្លឹកផងដែរថា ក្នុងខែតុលា កាលពីឆ្នាំមុននេះ Selena Gomez ត្រូវបានទទួលការសម្រាកព្យាបាលនៅឯមន្ទីរពេទ្យចំនួន ២ លើក ដោយសារតែ សម្ពាធឈាមធ្លាក់ចុះ អាចប្រហែលជាមានផលប៉ះពាល់ពីការវះកាត់តម្រងនោមរបស់នាងពីមុន និងជំងឺផ្លូវចិត្ដផងដែរ កាលពីឆ្នាំ ២០១៧។





ប្រែសំរួលដោយ : TK