trollkhmer news

Jessica ប្លែកសម្រស់ខ្លាំង ធ្វើឲ្យអ្នកគាំទ្រខ្លួន មើលមិនចង់ស្គាល់

ថ្ងៃទី ១២ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១៤:៥៨

Jessica ប្លែកសម្រស់ខ្លាំង ធ្វើឲ្យអ្នកគាំទ្រខ្លួន មើលមិនចង់ស្គាល់

កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ តារាស្រីរបស់កូរ៉េ Jessica Jung បានមានវត្តមានអញ្ជើញចូលរួមជាតារាកិត្តិយស ផងដែរ នៅក្នុងព្រឹត្តិការណ៍ការបង្ហាញម៉ូដស្លៀកបំពាក់ក្នុងទីក្រុងញូវយ៉ក។ 



ក្រោយពីបានបង្ហាញវត្តមាន ក្នុងព្រឹត្តិការណ៍លំដាប់អន្តរជាតិមួយនេះរួចមក Jessica ត្រូវបានក្រុមអ្នកគាំទ្រកូរ៉េ និងអន្តរជាតិរបស់នាងជាច្រើន បានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរូបសម្រស់ស្អាតប្លែករបស់តារាចម្រៀងស្រីរូបនេះ។ 



រូបភាពជាច្រើនរបស់នាង ត្រូវបានអ្នកគាំទ្ររាប់លាននាក់នៅលើបណ្ដាញអ៊ីនធឺណេត ផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ពីរូបសម្រស់ដ៏ស្រស់ទាក់ទាញរបស់តារាស្រីជនជាតិកូរ៉េរូបនេះ តាមរយៈការផ្សព្វផ្សាយពីសារព័ត៌មានបរទេស បង្ហាញពីរូបសម្រស់ពីមុន និងបច្ចុប្បន្ន គឺពិតជាប្លែកស្អាតដាច់ឆ្ងាយពីគ្នាគួរឲ្យកត់សម្គាល់ ទាំងរូបរាង និងសម្រស់មុខមាត់៕






ប្រែសំរួលដោយ : TK