trollkhmer news
Marcelo ដឹងរួចទៅហើយថា Ronaldo នឹងចាកចេញពីអេស៉្បាញ មុនការប្រកួតផ្តាច់ព្រ័ត្រ UCL
ថ្ងៃទី ១២ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១៤:២១

អេស៉្បាញ៖ ការចាកចេញពី Real Madrid របស់ Ronaldo បានធ្វើពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីរដូវក្តៅមុន ប៉ុន្តែ Marcelo បានដឹងរួចទៅហើយថា ខ្សែប្រយុទ្ធរូបនេះនឹងចាកចេញពីរដ្ឋធានីអេស៉្បាញ ក្រោយចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League នៅក្នុងទីក្រុង Kiev ។

អ្នកទាំងពីរគឺជាមិត្តភក្តិជិតស្និទ្ធបំផុតនៅក្នុងក្រុមយក្សអេស៉្បាញ ហើយខ្សែការពារអន្តរជាតិប្រេស៊ីលបានបង្ហើបឲ្យដឹងថា ដៃគូបានប្រាប់គាត់ពីផែនការរបស់គេក្នុងពេលហ្វឹកហាត់មុនជ័យជម្នះលើ Liverpool ។ Marcelo បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយ Esporte Interativo ថា៖ "យើងបានហ្វឹកហាត់សម្រាប់វគ្គផ្តាច់ព្រ័ត្រ នៅពេលនោះ CR7 ប្រាប់ខ្ញុំថា គាត់កំពុងចាកចេញពីអេស៉្បាញ។ ដំបូងខ្ញុំសឹងតែមិនជឿ តែពេលនេះ វាបានកើតឡើងរួចទៅហើយ " ។

គួរបញ្ជាក់ផងដែរថា Ronaldo បានប្រាប់ពីការចាកចេញរបស់ខ្លួន នៅពេលដែលត្រូវបានគេសម្ភាស បន្ទាប់ពីការប្រកួត ប៉ុន្តែក្រោយមកបានត្រលប់មកវិញមុនពេលក្លិបបង្ហាញពានរង្វាន់ទៅអ្នកគាំទ្រនៅ Estadio Santiago Bernabeu៕
ប្រែសំរួលដោយ : TK
ប្រភព : Marca
Share this
Facebook
Twitter
Google+
Pinterest