trollkhmer news
ឃោរឃៅម្ល៉េះ! ស្រ្តីកូរ៉េម្នាក់យកកូនឆ្កែដ៏គួរស្រឡាញ់មួយក្បាលទៅគប់រហូតដល់ស្លាប់
ថ្ងៃទី ១២ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១២:២១

កូរ៉េខាងត្បូង៖ ស្ត្រីជនជាតិកូរ៉េម្នាក់បានគប់កូនឆ្កែអាយុ ៣ខែ មួយក្បាល នៅហាងលក់សត្វចិញ្ចឹមមួយកន្លែងក្នុងទីក្រុង Gangwon-do បណ្តាលស្លាប់។ ស្ត្រីខាងលើបានទិញកូនឆ្កែអាយុ ៣ខែ នៅវេលាម៉ោងប្រហែល១០ព្រឹក ថ្ងៃទី៩ ខែកុម្ភៈ។ ស្រាប់តែ ប្រហែលជា ៧ម៉ោងក្រោយមក នាងបានត្រលប់ទៅហាងលក់សត្វចិញ្ចឹម ដើម្បីទាមទារលុយវិញ ដោយសារតែកូនឆ្កែដែលនាងបានទិញ ស៊ីលាមកខ្លួនឯង។
ម្ចាស់ហាងសត្វចិញ្ចឹមបានពន្យល់ថា នៅក្នុងកិច្ចសន្យា សត្វអាចប្តូរបាននៅក្នុងរយៈពេល ១០ថ្ងៃ ប្រសិនបើ វាមានជំងឺរលាកពោះវៀន ជំងឺកញ្ជ្រិល ឬជម្ងឺពីកំណើត តែមិនរួមបញ្ចូលស៊ីលាមកទេ។ ភ្លាមៗនោះ នាងបានចាកចេញពីហាងលក់សត្វចិញ្ចឹម។
ទោះជាយ៉ាងណាក៏ដោយ នៅល្ងាចថ្ងៃដដែល នាងបានត្រលប់ទៅហាងវិញជាមួយបុរស ម្នាក់ដោយទាមទារយកលុយវិញក្នុងរយៈពេល ២៤ម៉ោង។ នៅពេលដែលម្ចាស់ហាងមិនព្រម នាងបានគប់កូនឆ្កែដាក់ម្ចាស់ហាង ហើយធ្លាក់ទៅលើឥដ្ឋ រហូតបណ្ដាលឱ្យស្លាប់ នៅពេលបន្តិចក្រោយមក៕
ប្រែសំរួលដោយ : TK
ប្រភព : koreaboo
Share this
Facebook
Twitter
Google+
Pinterest
ព័ត៌មានផ្សេងទៀត