trollkhmer news

អាមេរិកព្រមានសម្ព័ន្ធមិត្តពីវត្តមានរបស់ក្រុមហ៊ុនយក្សចិន Huawei ថា នឹងធ្វើខ្លួនពិបាកធ្វើការជាមួយ

ថ្ងៃទី ១២ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១១:៥៤

អាមេរិកព្រមានសម្ព័ន្ធមិត្តពីវត្តមានរបស់ក្រុមហ៊ុនយក្សចិន Huawei ថា នឹងធ្វើខ្លួនពិបាកធ្វើការជាមួយ

អាមេរិក៖ លោក Mike Pompeo រដ្ឋមន្រ្តីការបរទេសអាមេរិកបានព្រមានក្រុមសម្ព័ន្ធមិត្ត កាលពីថ្ងៃចន្ទចំពោះការបំពាក់ឧបករណ៍ពីក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei នៅក្នុងប្រទេស ដោយនិយាយថា វានឹងធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនពិបាក "ចាប់ដៃគូជាមួយ"



អាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចជឿថា ក្រុមហ៊ុន Huawei ត្រូវបានប្រើប្រាស់ដើម្បីធ្វើចារកម្ម និងមើលឃើញថា ការពង្រីករបស់ក្រុមហ៊ុននេះទៅកាន់អឺរ៉ុប គឺដើម្បីឈរជើងនៅក្នុងទីផ្សារអឺរ៉ុប។ វ៉ាស៊ីនតោនមានការព្រួយបារម្ភជាពិសេសអំពីការពង្រីកខ្លួនរបស់ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ធំបំផុតរបស់ពិភពលោកនៅក្នុងប្រទេសហុងគ្រី និងប្រទេសប៉ូឡូញ។



យ៉ាងណាមិញ ហុងគ្រី គឺជាចំណតដំបូងគេបង្អស់ក្នុងដំណើរទស្សនកិច្ចរបស់លោក Pompeo ទៅកាន់អឺរ៉ុបកណ្តាលដែលរួមមានប្រទេសស្លូវ៉ាគី និងប៉ូឡូញ គឺផ្នែកមួយនៃអ្វីដែលមន្រ្តីរដ្ឋបាលហៅថា ជាកិច្ចប្រឹងប្រែងដើម្បីបំពេញភាពខ្វះខាតរបស់អាមេរិកនៅក្នុងតំបន់ដែលកន្លងមកទុកបណ្ដោយឱ្យចិន និងរុស្ស៊ី មានឥទ្ធិពល៕


ប្រែសំរួលដោយ : TK

ប្រភព​ : reuters