trollkhmer news

ប្រធានក្លិប Real អះអាងថា ក្លិបមិនចាំបាច់ចាយលុយលើខ្សែប្រយុទ្ធថ្មីទេ ព្រោះ Benzema ជាខ្សែប្រយុទ្ធល្អបំផុតនៅលើពិភពលោក

ថ្ងៃទី ១២ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១១:៥៤

ប្រធានក្លិប Real អះអាងថា ក្លិបមិនចាំបាច់ចាយលុយលើខ្សែប្រយុទ្ធថ្មីទេ ព្រោះ Benzema ជាខ្សែប្រយុទ្ធល្អបំផុតនៅលើពិភពលោក

អេស៉្បាញ៖ 
ប្រធានក្លិប Real Madrid លោក Florentino Perez បានអះអាងថា ក្លិបមិនចាំបាច់ចំណាយលុយចុះហត្ថលេខាលើខ្សែប្រយុទ្ធថ្មីឡើយ ខណៈដែល Karim Benzema គឺជាខ្សែប្រយុទ្ធល្អបំផុតនៅលើពិភពលោក។



អ្នកជំនួញវ័យ ៧១ឆ្នាំរូបនេះក៏បានបញ្ជាក់ផងដែរថា គោលនយោបាយផ្ទេរកីឡាករបច្ចុប្បន្នរបស់ក្រុមយក្សអេស៉្បាញគឺទិញកីឡាករវ័យក្មេងដែលអាចអភិវឌ្ឍខ្លួនបានខ្ពស់នាពេលអនាគត និងមិនចាំបាច់ខ្ជះខ្ជាយលុយនាំយកកីឡាករចាស់ៗមកទេ។ 



គាត់បានប្រាប់ទៅបាល់ទាត់បារាំងថា៖ " ខ្ញុំបានអាន និងបានឮតាមក្នុងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនអស់រយៈពេលជាច្រើនឆ្នាំដែលពួកគេចុះផ្សាយថា  Madrid ត្រូវការចុះហត្ថលេខាលើខ្សែប្រយុទ្ធម្នាក់ ខណៈពេលដែលការពិតបង្ហាញយ៉ាងច្បាស់ថា Benzema គឺជាខ្សែប្រយុទ្ធដ៏ល្អបំផុតនៅក្នុងពិភពលោក " ។

លោកបានបន្ថែមថា «ខ្ញុំទទូចថា យើងមានក្រុមដ៏ល្អបំផុតនៅក្នុងពិភពលោក និងឈ្នះពានរង្វាន់ទាំងឡាយដែលយើងធ្លាប់បានលេង។ អ្វីដែលយើងធ្វើគឺនាំយកកីឡាករវ័យក្មេងដែលនឹងក្លាយជា World Class នាពេលអនាគតដូចជា Vinicius Jr ឬ Rodrygo ដែលជាបេក្ខជនសម្រាប់ពានរង្វាន់ Kopa Trophy »៕




ប្រែសំរួលដោយ : TK

ប្រភព​ : Marca