trollkhmer news

អាយុជិត៣០ពិតមែន! តែសម្រស់របស់ Yoona នៅតែស្រស់ស្អាតក្មេងជាងវ័យដដែរ

ថ្ងៃទី ១២ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១១:២៩

អាយុជិត៣០ពិតមែន! តែសម្រស់របស់ Yoona នៅតែស្រស់ស្អាតក្មេងជាងវ័យដដែរ


កូរ៉េខាងត្បូង៖ កាលពីរសៀលម្សិលមិញនេះ តារាចម្រៀងស្រី Yoona សមាជិកក្រុមនារី SNSD បានបង្ហាញខ្លួនជាថ្មីម្ដងទៀត នៅឯព្រលានយន្តហោះអន្តរជាតិ Incheon ជាមួយនឹងរូបសម្រស់ស្រស់ស្អាត យ៉ាងទាក់ទាញ។


ក្នុងការបង្ហាញខ្លួនជាសាធារណៈរបស់ Yoona ពិតជាធ្វើឲ្យអ្នកគាំទ្ររបស់នាងជាច្រើន លើកសរសើរពីភាពស្រស់ស្អាតរបស់តារាស្រី ប្រចាំផលិតកម្ម SM រូបនេះយ៉ាងខ្លាំង ដោយនៅតែរក្សាបាននូវរូបសម្រស់ស្អាតក្មេងជាងវ័យ ដដែរ។ 


រូបភាពជាច្រើនសន្លឹករបស់តារាស្រីរូបនេះ មិនចាំបាច់ប្រើប្រាស់ក្នុងស្ទូឌីយោថតនោះទេ ដែលត្រូវបានក្រុមអ្នកសារព័ត៌មាន ក៏ដូចជាអ្នកគាំទ្ររបស់នាង បានប្រម៉ាញ់ផ្ដិតយកបានភ្លាមៗ ខណៈនាងបង្ហាញខ្លួន នៅឯព្រលានយន្តហោះអន្តរជាតិក្នុងប្រទេសនោះ បានធ្វើការចែករំលែកពេញលើបណ្ដាញអ៊ីនធឺណេតរបស់កូរ៉េ ជាមួយនឹងរូបភាពស្រស់ៗស្អាតនៅខាងក្រៅ។







ប្រែសំរួលដោយ : TK