trollkhmer news

ប្រទះឃើញភ្នាក់ងារ Arsenal នៅទីក្រុង Lisbon ដើម្បីពិនិត្យមើលការលេងរបស់ខ្សែការពារម្នាក់នៅក្លិប Benfica

ថ្ងៃទី ១២ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១០:៥៦

ប្រទះឃើញភ្នាក់ងារ Arsenal នៅទីក្រុង Lisbon ដើម្បីពិនិត្យមើលការលេងរបស់ខ្សែការពារម្នាក់នៅក្លិប Benfica

ព័រទុយហ្គាល់៖ 
ភ្នាក់ងារបស់ Arsenal ត្រូវបានរាយការណ៍ថា បានប្រទះឃើញនៅទីក្រុង Lisbon ដើម្បីពិនិត្យមើលការលេងរបស់ខ្សែការពារឆ្វេង Alex Grimaldo នៅក្លិប Benfica ។



កីឡាករវ័យ ២៣ឆ្នាំរូបនេះបានក្លាយជាកីឡាករឆ្នើមប្រចាំក្រុមនៅលីហ្គព័រទុយហ្គាល់រដូវកាលនេះ ដោយស៊ុតបញ្ចូលទីបានចំនួន ៦គ្រាប់ និងបញ្ជួនបាល់ឲ្យមិត្តរួមក្រុម ៥ដងក្នុងការបង្ហាញខ្លួនចំនួន ២១លើក។ បើយោងតាមកាសែត A Bola នៅក្នុងប្រទេសព័រទុយហ្គាយបានឲ្យដឹងថា Grimaldo គឺជាគោលដៅរយៈពេលវែងរបស់ក្រុមកាំភ្លើងធំចង់បាន។



បច្ចុប្បន្ នកីឡាករ Sead Kolašinac បានវិវត្តន៍ខ្លួនក្លាយជាខ្សែបម្រើដ៏មានតម្លៃ ប៉ុន្តែមិនរឹងមាំក្នុងការការពារនោះទេ ខណៈ Nacho Monreal តែងតែរងរបួស និងមានវ័យកាន់តែចាស់ថែមទៀតផងនោះ Grimaldo នឹងមានគុណសម្បតិ្តចាំបាច់ដើម្បីក្លាយជាខ្សែការពារដ៍ល្អក្រោមការដឹកនាំរបស់លោក Unai Emery ខណៈពេលដែលកីឡាករវ័យក្មេងរូបនេះនៅមានឱកាសដើម្បីអភិវឌ្ឍខ្លួន៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball