trollkhmer news

Barcelona យល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹង Top-Scorer នៅក្នុងក្របខ័ណ្ឌ Bundesliga

ថ្ងៃទី ១២ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១០:២៥

 Barcelona យល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹង Top-Scorer នៅក្នុងក្របខ័ណ្ឌ Bundesliga

អាល្លឺម៉ង់៖ Barcelona ត្រូវបានរាយការណ៍ថា បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងខ្សែប្រយុទ្ធ Luka Jović របស់ក្លិប Eintracht Frankfurt ។



Jović កំពុងតែមានភាពជោគជ័យនៅក្នុងក្របខ័ណ្ឌ Bundesliga ដែលបច្ចុប្បន្នឈរនៅលើកំពូលតារាង Top-Scorer ដោយរកបាន ១៤គ្រាប់។ កីឡាករអន្តរជាតិស៊េប៊ីរូបនេះបច្ចុប្បន្នកំពុងខ្ចីជើងនៅអាល្លឺម៉ង់ពីក្លិប Benfica ប៉ុន្តែជាមួយ Frankfurt ដែលបានអះអាងរួចហើយថា ពួកគេមានជម្រើសទិញនៅរដូវក្តៅ ហើយ Barcelona នឹងត្រូវចរចាជាមួយពួកគេ មិនមែនក្លិបយក្សព័រទុយហ្គាល់នោះទេ។



ទម្រង់លេងរបស់ខ្សែប្រយុទ្ធទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីគ្រប់ទិសទីនៅទ្វីបអឺរ៉ុប ប៉ុន្តែយោងតាមការសែត Frankfurter Allgemeine កាលពីថ្ងៃចន្ទ បានឲ្យដឹងថា Barçelona គឺស្ថិតនៅជួរមុខគេ ដោយអះអាងថា ក្រុមមកពី Camp Nou បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនដែលបាននិយាយរួចមកហើយជាមួយនឹងភ្នាក់ងាររបស់កីឡាករ ហើយឥឡូវនេះភ្នាក់ងាក្លិបនឹងទៅអាល្លឺម៉ង់ដើម្បីពិភាក្សាតម្លៃខ្លួនកីឡាករ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball