trollkhmer news

ថេណា ចេញ​មុខ​បកស្រាយ​ ​ក្រោយ​ចម្រៀង​របស់​ខ្លួន​រង​ការ​រិះគន់​ខ្លាំងៗ ព្រម​ទាំង​ដកចេញ​ពី​ Youtube ផង​ដែរ

ថ្ងៃទី ១២ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១០:២០

ថេណា ចេញ​មុខ​បកស្រាយ​ ​ក្រោយ​ចម្រៀង​របស់​ខ្លួន​រង​ការ​រិះគន់​ខ្លាំងៗ ព្រម​ទាំង​ដកចេញ​ពី​ Youtube ផង​ដែរ

ភ្នំពេញ៖ ប៉ុន្មានម៉ោងមុននេះ មហាជនបាននាំគ្នា ធ្វើការរិះគន់យ៉ាងចាស់ដៃ ទៅលើបទចម្រៀងរ៉េបថ្មីរបស់ លោក ថេណា ដែលមានចំណងជើង ថា «អេម» ព្រមទាំងទស្សនិកជនមួយចំនួន បានអំពាវនាវទៅក្រសួងវប្បធម៌ ឱ្យចាត់វិធានការ ព្រមានតារាចម្រៀងរូបនេះទៀតផង ដោយសារក្នុងបទចម្រៀងរបស់លោក មានបង្គប់ខ្លឹមសារ មិនសមរម្យ និយាយពីរឿងលើគ្រែជាមួយមិត្តស្រី ជាសាធារណៈ ដែលធ្វើឱ្យមហាជនទូទៅ ទទួលយកមិនបាន។ ទន្ទឹមគ្នានេះ មិនបង្អង់យូរ លោក ថេណា ក៏បានចេញមុខមកបកស្រាយភ្លាមៗ ដើម្បីការពារចម្រៀងរបស់ខ្លួន ថាគ្មានអ្វីខុសឆ្គង តែយ៉ាងណា ក្រោយអានការបកស្រាយហើយនោះ មហាជនភាគច្រើន បានបោះពាក្យ ទៅវិញថា «ស្តាប់មិនចូលត្រចៀក»



ក្រោយមានការរិះគន់ខ្លាំងៗ ពីមហាជន ម្ចាស់បទ «អេម» ថេណា បានសរសេរសារបង្ហោះលើផេកផ្ទាល់ខ្លួនថា «សុំទោស ទៅដល់អ្នកទាំងអស់គ្នា ដែលមិនពេញចិត្តនៅចម្រៀងមួយបទនេះខ្ញុំដឹងថាប៉ារូវាខ្លាំង តែចម្រៀងបែបនេះ មិនមែនមានតែខ្ញុំទេ ដែលធ្វើបងប្អូនមានចម្រៀងបរទេស ចម្រៀងខ្មែរថៃ និងប្រទេសច្រើនណាស់ដែល rap ប៉ារូបែបនេះខ្លាំងជាងខ្ញុំផង សិល្បៈនៃការ rap វាតែងតែមានពាក្យធ្ងន់ខ្លះ ហើយបងប្អូនហើយខ្ញុំក៏បានដាក់ logo ដែលខ្ញុំគូរង្វង់សហ្នឹងហើយដាក់ថា 18+ ទៀតហើយខ្ញុំគ្រាន់តែជាអ្នកធ្វើភ្លេងតាម internet តែប៉ុណ្ណោះមិនមែនអ្នកចម្រៀងផ្លូវការឯណា ហើយបទនេះពួកខ្ញុំធ្វើលែងទុកស្ដាប់ជាមួយមិត្តភ័ក្ដិខ្ញុំតែប៉ុណ្ណោះ តែក៏ឃើញ fans របស់ខ្ញុំគាត់ចូលចិត្តក៏បង្ហោះ ទៅមិនបានលក់លើកទីផ្សានោះទេខ្ញុំដឹងថាទោះនិយាយយ៉ាងមិចក៏នៅតែមានកំហុស ព្រោះមនុស្សមានការគិតខុសគ្នា តែចង់បកស្រាយប្រាប់អ្នកទាំងអស់គ្នា អគុណបាទ»


 
យ៉ាងណាមិញ បន្ទាប់ពីតារាប្រុសរូបនេះ ចេញមុខបកស្រាយ មានទស្សនិកជនភាគតិចណាស់ ដែលគាំទ្រការបកស្រាយ ក៏ដូចជាគាំទ្រស្តាប់ចម្រៀងរបស់ ថេណា ខណៈមានទស្សនិកជនភាគច្រើនទៀត ពោលគឺសឹងតែ ៩៩ ភាគរយ នៅតែបន្តរិះគន់ សម្តែងការមិនពេញចិត្ត និងនៅតែទទួចឱ្យក្រសួងវប្បធម៌ ចាត់វិធានការ ដុះក្អែល ក្រុមរ៉េប ឥតសីលធម៌ចេញម្តង មិនថាតែសម្រាប់ តារាប្រុស ថេណា ទេ គឺតារារ៉េបពីរ បីនាក់ផ្សេងទៀត។ ដោយទស្សនិកជន ប្រកាន់នូវជំហរថា បើសិល្បៈខ្មែរ បណ្តោយឱ្យក្រុមរ៉េបអស់នេះ រ៉េបតាមតែអំពើបែបនេះ អត្ថន័យ អសីលធម៌ ជេ ហែកកេរ្តិ៍គ្នាតទៅទៀត សិល្បៈខ្មែរ និងធ្លាក់តម្លៃចុះពុំខាន៕




ប្រភព​ : khmertalking