trollkhmer news

ទិវានៃក្តីស្រឡាញ់ ១៤កុម្ភៈ ក្រសួងវប្បធម៌ អំពាវនាវដល់ប្រជាពលរដ្ឋ រក្សាការពារឲ្យស្របតាមគន្លងប្រពៃណី ដើម្បីកិត្តិយស និងភាពថ្លៃថ្នូរ

ថ្ងៃទី ១២ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ០៩:៥៩

ទិវានៃក្តីស្រឡាញ់ ១៤កុម្ភៈ ក្រសួងវប្បធម៌ អំពាវនាវដល់ប្រជាពលរដ្ឋ រក្សាការពារឲ្យស្របតាមគន្លងប្រពៃណី ដើម្បីកិត្តិយស និងភាពថ្លៃថ្នូរ


ភ្នំពេញ៖ បើយោងតាមសេចក្ដីអំពាវនាវ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ថ្ងៃទី១៤ កុម្ភៈ ដែលមនុស្សមួយចំនួន ជាពិសេសគ្រិស្តសាសនិកជន បានកំណត់ថា ជាទិវានៃក្តីស្រឡាញ់ ជិតឈានចូលមកដល់ហើយ។ បច្ចុប្បន្នទិវានេះ បាននឹងកំពុងជ្រៀតចូលមកក្នុងសង្គមជាតិកម្ពុជា ជាពិសេសក្នុងស្រទាប់យុវជន បណ្តាលឲ្យមនុស្សមួយចំនួនបានទទួលយក និងប្រើប្រាស់ដោយភាពភ័ន្តច្រឡំ នាំឲ្យមានផលប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិ ទៀតផង។



ប្រែសំរួលដោយ : TK