trollkhmer news

ទីបំផុត! តារាបាល់ទាត់សញ្ជាតិបារ៉ែនដែលត្រូវបានឃុំខ្លួនដោយអាជ្ញាធរថៃ អាចវិលត្រលប់ទៅអូស្រ្តាលីវិញហើយ

ថ្ងៃទី ១២ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ០៩:៥៩

ទីបំផុត! តារាបាល់ទាត់សញ្ជាតិបារ៉ែនដែលត្រូវបានឃុំខ្លួនដោយអាជ្ញាធរថៃ អាចវិលត្រលប់ទៅអូស្រ្តាលីវិញហើយ

បរទេស៖ 
កីឡាករសញ្ជាតិបារ៉ែន Hakeem al-Araibi នឹងវិលត្រលប់ទៅប្រទេសអូស្រ្តាលីវិញនាថ្ងៃអង្គារនេះ បន្ទាប់ពីត្រូវបានឃុំខ្លួនរយៈពេល ២ខែ ក្នុងពន្ធនាគារនៅក្នុងទីក្រុងបាងកក។



គេត្រូវបានគេឃុំខ្លួនតាំងតែពីខែវិច្ឆិកា តាមសេចក្ដីជូនដំណឹងរបស់ប៉ូលិសអន្តរជាតិ ដែល ស្នើដោយប្រទេសបារ៉ែន បន្ទាប់ពីគេបានធ្វើដំណើរទៅប្រទេសថៃដើម្បីក្រេបទឹកឃ្មុំជាមួយនឹងភរិយា។ ភរិយារបស់កីឡាកររូបនេះ បានប្រាប់សារព័ត៌មាន BBC ថា នាងអរគុណយ៉ាងជ្រាលជ្រៅចំពោះការខិតខំប្រឹងប្រែងបញ្ចុះបញ្ចូលរបស់រដ្ឋាភិបាលអូស្រ្តាលី និងសាធារណជន ព្រមទាំងសហគមន៍បាល់ទាត់អន្តរជាតិ។



គួររម្លឹកថា កីឡាករវ័យ ២៥ឆ្នាំរូបនេះបានភៀសខ្លួនទៅកាន់ប្រទេសអូស្ត្រាលីពីប្រទេសបារ៉ែននៅក្នុងឆ្នាំ២០១៤ ជាទីដែលគេទទួលបានសិទ្ធិជ្រកកោននយោបាយ។ ខណៈគេកំពុងនៅអូស្ត្រាលី រូបគេត្រូវបានកាត់ទោសកំបាំងមុខឱ្យជាប់ពន្ធនាគារ ១០ឆ្នាំពីបទបំផ្លិចបំផ្លាញស្ថានីប៉ូលិសដែលរូបគេបានបដិសេ៕

ប្រែសំរួលដោយ : TK

ប្រភព​ : BBC