trollkhmer news

Aaron Ramsey ក្លាយជាកីឡាករចក្រភពអង់គ្លេសដែលទទួលបានប្រាក់ចំណូលខ្ពស់បំផុតនៅអ៊ីតាលី ក្រោយចូលរួមជាមួយ Juventus

ថ្ងៃទី ១២ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ០៩:៤៦

Aaron Ramsey ក្លាយជាកីឡាករចក្រភពអង់គ្លេសដែលទទួលបានប្រាក់ចំណូលខ្ពស់បំផុតនៅអ៊ីតាលី ក្រោយចូលរួមជាមួយ Juventus

អង់គ្លេស៖ 
កីឡាករ Aaron Ramsey  បានចុះហត្ថលេខាចូលរួមជាមួយ Juventus នៅរដូវក្តៅនេះ ក្នុងកិច្ចព្រមព្រៀងមួយដែលទទួលបានប្រាក់នឿយហត់ ៤០០.០០០ ផោនក្នុងមួយសប្ដាហ៍។



កីឡាករវ័យ ២៨ឆ្នាំរូបនេះបានយល់ព្រមចុះកុងត្រា ៤ឆ្នាំដែលនឹងចូលរួមជាមួយក្រុមម្ចាស់ជើងឯកអ៊ីតាលីដោយគ្មានតម្លៃខ្លួន ដោយបញ្ចប់ការរួមរស់ជាមួយក្រុមកាំភ្លើងធំរយៈពេល ១១ឆ្នាំ ហើយគេនឹងក្លាយជាកីឡាករចក្រភពអង់គ្លេសដែលរកប្រាក់ចំណូលខ្ពស់បំផុតនៅអ៊ីតាលី។ 



កិច្ចសន្យារបស់ក្រុមកាំភ្លើងធំជាមួយខ្សែបម្រើអន្តរជាតិវេលស៍រូបនេះនឹងផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនា ហើយក្រុមArsenal នឹងមិនទទួលបានកម្រៃអ្វីឡើយ នៅពេលរូបគេចាកចេញ៕


ប្រែសំរួលដោយ : TK

ប្រភព​ : BBC